ADBផ្តល់ហិរញ្ញប្បទាន ៣៣២លានដុល្លារដល់កម្ពុជា សម្រាប់កម្មវិធីស្តារសេដ្ឋកិច្ច

2021/12/09 06:41:07 pm        718

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៣៣២លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តកម្មវិធីស្តារសេដ្ឋកិច្ច។ ហិរញ្ញប្បទាននាពេលនេះ ធ្វើឱ្យចំនួនហិរញ្ញប្បទានសហប្រតិបត្តិការសរុបរបស់ ADB ដល់ប្រទេសកម្ពុជាឡើងដល់ ៤.៣លានដុល្លារ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោងកម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។

សេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការ ADB ​ដែលបានផ្តល់ហិរញ្ញប្បទាន​ សហប្រតិបត្តិការសរុប ចំនួន​ប្រមាណ ៤.៣០ ប៊ីលានដុល្លារអាមេរិក ​ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀងចំនួន ០៥ ដែល​បាន​ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែធ្នូ។

ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ៣.៧៥ ប៊ីលានដុល្លារអាមេរិក សម្រាប់​អនុវត្តកម្មវិធី/គម្រោងចំនួន ១២៣ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ប្រមាណ ៥១៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៦៤ ។ ទាំងនេះ បង្ហាញ​ពីការប្តេជ្ញាបន្តពង្រឹង ភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់កិច្ចព្រមព្រៀងដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក ចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រួមមាន ១៖ កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័ន្ន (អនុកម្មវិធីទី៣) ២៖ គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ៣៖ គម្រោង កែលម្អបណ្តាញផ្លូវជាតិ ជំហានទី២ និង៤៖ គម្រោង​អភិវឌ្ឍន៍​ទីក្រុងគួរឲ្យចង់រស់នៅ។

កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣) គ្រោងចំណាយ​ថវិកា​សរុប ៤០លានដុល្លារអាមេរិក ក្នុងគោលបំណងបន្ត និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ជា​អាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ឲ្យកាន់តែរឹងមាំ និងផ្អែកលើគោលការណ៍ ទីផ្សារដែល​បម្រើ​ឲ្យ​ការ​កៀរគរ ​និងបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយ​ ប្រសិទ្ធភាព គាំទ្រដល់កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងកាត់បន្ថយភាពក្រីក្រមួយកម្រិតទៀត ។

ហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងទប់ស្កាត់ ​និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ គ្រោង​ចំណាយថវិកាសរុប ៣៥ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ២៥ លានដុល្លារអាមេរិក ​ហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុន ​សម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន៥លានដុល្លារអាមេរិក​ និងការចូលរួមជាថវិកាបដិភាគចំនួន ៥លានដុល្លារអាមេរិក។

គម្រោងកែលម្អបណ្តាញផ្លូវជាតិ ជំហានទី ២ គ្រោងចំណាយថវិកាសរុប ៩០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៨២,០៥ លានដុល្លារអាមេរិក និងការចូលរួមជាថវិកា​បដិភាគចំនួន ៧,៩៥ លានដុល្លារអាមេរិក សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន​តាម​ច្រក​របៀង​សេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់​ មេគង្គ តាមរយៈ ​ការកែលម្អផ្លូវជាតិលេខ ២៣ និងផ្លូវលេខ ៣១២ ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង​ នឹងផ្តោតសំខាន់លើ (១) កែលម្អផ្លូវជាតិ និងផ្លូវខេត្ត ឱ្យមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, និង (២) ការពង្រឹងការត្រួតពិនិត្យលើការ ដឹកជញ្ជូនលើសទម្ងន់ ។

ចំណែក គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ​​គ្រោង​ចំណាយថវិកាសរុប ១៩៣,៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និង​ការ​ចូលរួម​ជា​ថវិកា​បដិភាគចំនួន ១៣,៥០ លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ការ​អភិវឌ្ឍប្រកប​ដោយបរិយាប័ន្ន និង​ចីរភាព​សម្រាប់​ក្រុងបាវិត កំពត និងប៉ោយប៉ែត ​តាមរយៈការសាងសង់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រងទឹកកខ្វក់, និងប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm