ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌសន្តិសុខពិភពលោកថ្មីមួយ ដែលការពារប្រទេសទាំងអស់ ដោយស្មើភាពគ្នា។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាអន្តរជាតិ«បេតិកភណ្ឌដ៏អស្ចារ្យ អនាគតរួម»ថា៖«សហគមន៍ពិភពលោក ត្រូវតែធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍន៍រចនាសម្ព័នថ្មីនៃសន្តិសុខស្មើភាពគ្នា និងមានស្ថិរភាពដែលអាចទុកចិត្តបាន ការពាររដ្ឋទាំងអស់ដោយមិនប៉ះពាល់ដល់សន្តិសុខរបស់អ្នកដទៃ»។

លោក ពូទីន ក៏បានសង្កត់ធ្ងន់ថា ប្រទេសនានា គួរតែធ្វើការរួមគ្នា ដើម្បីបង្កើត «សណ្តាប់ធ្នាប់ពិភពលោកមួយដ៏ត្រឹមត្រូវ និងពហុប៉ូល ដោយផ្អែកលើគោលការណ៍នៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសិទ្ធិចំពោះគំរូនៃការអភិវឌ្ឍរបស់យើង»។ ប្រមុខរដ្ឋរូបនេះ បានចង្អុលបង្ហាញថា៖«រុស្ស៊ីអភិវឌ្ឍន៍ភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសបេឡារុស និងអ្នកចូលរួមវេទិកាទាំងអស់យ៉ាងជាក់លាក់ នៅលើមូលដ្ឋាននេះ»។
លោកក៏បានស្នើឲ្យប្រើប្រាស់ទម្រង់កិច្ចសហប្រតិបត្តិការពហុភាគី ដែលមានស្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមានរដ្ឋសហភាព អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO), អង្គការនៃបណ្តារដ្ឋឯករាជ្យ (CIS), អង្គការសហប្រតិបត្តិការសៀងហៃ (SCO), វេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ (BRICS) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជា អង្គការល្បីៗនិងមានឥទ្ធិពលផ្សេងទៀត។
