ប្រមុខការទូត BRICS អំពាវនាវឲ្យបដិសេធចំពោះស្តង់ដាពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

2025/04/30 11:15:32 pm        62

ប្រមុខការទូតមកពីបណ្តាប្រទេស BRICS បានអំពាវនាវឲ្យបដិសេធស្តង់ដាពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើយោងតាមសេចក្តីប្រកាសដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

សេចក្តីប្រកាសនោះ បានឲ្យដឹងថា៖«រដ្ឋមន្ត្រីទាំងអស់ បានជំរុញឲ្យធានាថា គ្មានការអត់ឱនចំពោះអំពើភេរវកម្ម និងបានបដិសេធស្តង់ដាទ្វេដង ក្នុងការប្រឆាំងនឹងអំពើភេរវកម្ម»។ «ពួកគេបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មមិនគួរមានទំនាក់ទំនងជាមួយសាសនា ជាតិសាសន៍ អរិយធម៌ ឬក្រុមជនជាតិភាគតិចណាមួយឡើយ ហើយអ្នកទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម និងការគាំទ្ររបស់ពួកគេ ត្រូវតែទទួលខុសត្រូវ និងនាំមកកាត់ទោស ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ»។

ពួកគេក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុង Jammu និងតំបន់កាស្មៀរ( Kashmir) ហើយបានសង្កត់ធ្ងន់ថា អំពើភេរវកម្មណាមួយ គឺ «ឧក្រិដ្ឋកម្ម និងអយុត្តិធម៌ ដោយមិនគិតពីការលើកទឹកចិត្តរបស់ពួកគេ នៅពេលណា កន្លែងណា និងដោយអ្នកណាក៏ដោយ»។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស BRICS បានធ្វើឡើង នៅទីក្រុង Rio de Janeiro នៅថ្ងៃទី ២៨ និង ២៩ ខែមេសានេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm