ទិវាពលកម្មអន្តរជាតិ ១ឧសភា កម្មករ កម្មការិនី បង្ហាញទឹកមុខសប្បាយរីករាយដែលមានការងារធ្វើដូចសព្វថ្ងៃនេះ

2025/04/30 11:38:53 pm        226

កម្មករ កម្មការិនីកំពុងបម្រើការងារក្នុងវិស័យរោងចក្រនៅកម្ពុជា បានសម្តែងការអបអរសាទរ ខណៈទិវាពលកម្មអន្តរជាតិ ១ឧសភា នឹងឈានដល់នាថ្ងៃស្អែកនេះ ព្រមទាំងលើកឡើងថា ទាំងការបំពេញការងារ ក៏ដូចជាការរស់រានមានជីវិតសព្វថ្ងៃនេះ មិនមានការខ្វះខាតអ្វីទៀតទេ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចរ រវាងថ្នាក់ដឹកនាំ និងភាគីនិយោជក មកកាន់កម្មករនិយោជិតគ្រប់ៗរូប។

 លោក បូ ប៊ុនថន ជាកម្មករ និងជាសហជីពមូលដ្ឋាននៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិន យ៉ុង ខេមបូឌា ខូអិលធីឌី ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះបានបម្រើការងារក្នុងវិស័យរោងចក្រប្រមាណ ២០ឆ្នាំមកហើយ ដោយធ្វើឲ្យជីវភាពរស់នៅល្អប្រសើរជាងមុនច្រើន និងមានការងារធ្វើបន្តបន្ទាប់។ លោកបន្តថា ការរស់នៅសព្វថ្ងៃនេះ ក៏លែងមានការព្រួយបារម្ភដូចមុនៗទៀតដែរ ដោយសារមានការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលតែងតែយោគយល់ និងយកចិត្តទុកដាក់គ្រប់ពេលវេលា ទោះបីជាពួកគាត់មានជួបបញ្ហាលំបាកច្រើនយ៉ាងណាក្តី ឧទហរណ៍ដូចជាបញ្ហាកូវីដ១៩ជាដើម ក៏និយោជកនៅតែមិនភ្លេចសុខទុក្ខកម្មករនោះឡើយ។

 ដោយឡែក កម្មការិនីនៅរោងចក្រដូចគ្នានេះ បាននិយាយថា បើគ្មានការដឹកនាំល្អរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការកៀរគរអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅស្រុកឲ្យមកសាងសង់រោងចក្រ ក៏ពួកគាត់គ្មានការងារធ្វើដូចសព្វថ្ងៃនេះដែរ ជាពិសេសបានផ្តល់ការងារធ្វើនៅជិតស្រុកកំណើត ដោយមិនចាំបាច់ធ្វើការចំណាកស្រុក ឆ្ងាយពីក្រុមគ្រួសារ។

ក្នុងឱកាសប្រារព្ធពិធី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ជាមួយកម្មករនិយោជិតនៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខនាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។ 

 សូមជម្រាបជូនថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រធានបទខាងលើនេះ នឹងជួយចូលរួមឱ្យសម្រេចបាននូវសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm