នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ុដានី(Mohammed Shia Al-Sudani) និងប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អែលស៊ីស៊ី ( Abdel Fattah El-Sisi)កាលពីថ្ងៃអង្គារ បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីបញ្ចប់វិបត្តិ នៅតំបន់ហ្កាហ្សា។

ក្នុងកិច្ចពិភាក្សារបស់ពួកគេដែលធ្វើឡើងតាមទូរស័ព្ទ ពួកគេក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់។
ពួកគេបានសង្កត់ធ្ងន់លើ«សារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សា និងដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមកិច្ចសន្ទនា ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
ពួកគេក៏បានពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដំណើរការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក អាល់ស៊ុដានីដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់។
