សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាមបង្ហាញការរក្សាបានទំនាក់ទំនងល្អ ពង្រឹងកិច្ចសហការប្រទេសទាំងពីរ

2025/05/01 12:18:48 am        325

ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និង​ការ​បង្រួប​បង្រួម​ជាតិ​វៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ក្នុងនោះមាន៖ ឯកឧត្តម តូ ឡឹម អគ្គ​លេខាធិការ​បក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀត​ណាម និង​ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី វៀតណាម។ តាមរយៈជំនួបនេះសម្ដេចតេជោ និងថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរ បានបង្ហាញការរក្សាបានចំណងមិត្តភាព ទំនាក់ទំនងល្អ និងប្ដេជ្ញា​ពង្រឹង​កិច្ច​សហការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

តាមរយៈជំនួបនៅក្នុងថ្ងៃដំបូងនៃការអញ្ជើញដល់របស់សម្ដេចតេជោ និង​គណៈប្រតិភូ​កម្ពុជា​ថ្នាក់​ដឹកនាំ​កំពូលវៀ​តណាម បានសម្តែងនូវក្តីរីករាយ និងការស្វាគមន៍ សម្តេចតេជោ ប្រកបដោយ​ភាព​កក់​​ក្តៅ​បំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ ឆ្នាំ​នៃ​ការ​បង្រួប​បង្រួមប្រទេសវៀតណាម។ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមចត់ទុក វត្តមានរបស់​សម្តេច​តេជោ គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ។

សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ កិច្ច​ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា និងបាន​ ចាត់​ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ។

នៅក្នុងជំនួបជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម​មិន​ត្រឹម​តែ​ត្រូវ​រក្សា​សន្ទុះ​នៃ​ទំនាក់​ទំនងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពូនជ្រំទំនាក់ទំនងជាប្រពៃណី ពង្រឹង​សាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ច​សហប្រតិបត្តិការ​ទ្វេរ ​ភាគី​ឲ្យ​កាន់​តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ។ ខណៈចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេច​តេជោ​បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​កំពូល​រវាងគណបក្សប្រជាជនកម្ពុជា និង​បក្ស​កុម្មុយ​និស្ត​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​កន្ល​ង​ទៅ​បាន​ស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញា​ចិត្តខ្ពស់​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​របស់​គណបក្ស​ទាំងពីរ​។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុង​ឱកាសនោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​និស្ត​​វៀត​ណាម​ក៏បាន​អបអរ​សាទរ​ចំពោះ​សមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក, ឯកឧត្តម​ស​ង្កត់​ធ្ងន់​ថា​ភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពី​ការ​ដឹកនាំ​ដោយ​ត្រឹម​ត្រូវ​របស់​គណបក្ស​ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា នៅ​លើពិភពលោកនេះមិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និង​កម្ពុជា​នោះ​ឡើយ។

សម្ដេចតេជោ ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋ​សភា​វៀត​ណាម​, ក្នុងជំនួបនេះ សម្ដេចតេជោបានរម្លឹកថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ជាកាល​បរិច្ឆេទ​ដ៏​ល្អ​រវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និង​បង្រួប​បង្រួម​ជាតិ ឆ្នាំ១៩៧៥-ឆ្នាំ២០២៥) និងជាខួប២៦ឆ្នាំនៃការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃ​ប្រទេសកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សម្តេចតេជោ ហ៊ុន សែន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​រវា​ង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងបានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើ​កិច្ច​​សហ​ប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បាន​បញ្ជាក់​ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និង​នីតិ​ប្រតិបត្តិ​។

មកដល់ជំនួបជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​សង្គមនិយមវៀតណាម សម្តេចតេជោបានជំរុញឱ្យកម្ពុជា-វៀតណាម​អនុវត្ត​សម្រេច​ឱ្យ​បាននូ​វទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លារអាមេរិកសម្រាប់ ឆ្នាំ២០២៥-២០២៦​នេះ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា គោលដៅ ២០ ពាន់លានដុល្លារនេះ ជាគោលដៅ​អាច​ធ្វើ​បាន​មិន​មែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ ខណៈទោះបី​វៀតណាម​ជា​ប្រទេស​ធំ​មាន​ប្រជាជនដល់ ១០៦ លាននាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាន​នាក់​ពិត​មែនតែមានតម្រូវការខ្ពស់។ 

ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះ​កិច្ចព្រម​ព្រៀង​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគីផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេច​បាន ២០ ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ ឯកឧត្តម បន្ថែមថា តាម​រយៈ​កិច្ច​ព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធ​នៃ​ការ​នាំស៊ីម៉ង់​ទៅ​កាន់​ប្រទេស​កម្ពុជាផងដែរ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគ​ខាង​ត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ទស្សន​កិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួប​បង្រួមជាតិ​របស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និង​លើក​កម្ពស់មិត្តភាពជាប្រពៃណី សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ស្របតាមស្មារតី «ភាពជា​​អ្នក​ជិត​ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ស្ថិរភាពយូរអង្វែង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm