ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍ថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម យេម៉ែន Ansar Allah បានអះអាងថា ខ្លួនបានវាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry Truman នៅក្នុងសមុទ្រក្រហម។

ប្រភពមួយនៅក្នុងក្រសួងការពារជាតិរបស់ក្រុមហ៊ួទី បានប្រាប់ទូរទស្សន៍នេះថា៖«យើងមិនបានសន្មតថា យន្តហោះ USS Harry Truman ត្រូវបានវាយប្រហារយ៉ាងច្បាស់លាស់ ក្នុងអំឡុងពេលប្រតិបត្តិការ នាពេលថ្មីៗនេះរបស់យើង ហើយរំពឹងថា នាវានេះចាកចេញផុតពីតំបន់សង្គ្រាមនេះ នៅពេលណាមួយ។
យោងតាមប្រភពដដែលបានឲ្យដឹងថា ការវាយប្រហារចុងក្រោយរបស់ក្រុមហ៊ួទី ទៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក នៅសមុទ្រក្រហម អស់រយៈពេល «ជាច្រើនម៉ោង» ហើយក្រុមឧទ្ទាមនេះ បានប្រើ «យុទ្ធសាស្ត្រថ្មីជាមួយការប្រើប្រាស់មីស៊ីលបាលីស្ទីក និងនាវា និងយានដ្រូន។
អ្នកនាំពាក្យក្រុមហ៊ួទី លោក Yahya Saree បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមនេះ បានវាយប្រហារទៅលើក្រុមបេសកកម្មកងទ័ពជើងទឹកអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះ Harry Truman ក្នុងការសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីយេម៉ែន។ យោងតាមលោក Saree នាវានេះត្រូវបានបង្ខំឲ្យផ្លាស់ទីទៅផ្នែកខាងជើងនៃសមុទ្រក្រហម។
