ជនជាតិប៉ាគីស្ថានរាប់សិបនាក់ ដែលរស់នៅក្នុងប្រទេសឥណ្ឌា បានធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់ដីគោករវាងឥណ្ឌា និងប៉ាគីស្ថាន នាថ្ងៃពុធនេះ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងញូវដែលលី បញ្ជាឲ្យពលរដ្ឋប៉ាគីស្ថានស្ទើរតែទាំងអស់ចាកចេញពីប្រទេសនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

ឱសានវាទសម្រាប់ពលរដ្ឋប៉ាគីស្ថានក្នុងការចាកចេញពីប្រទេសនេះ ជាមួយនឹងការលើកលែងសម្រាប់អ្នកដែលមានទិដ្ឋាការវេជ្ជសាស្រ្ត នៅក្នុងប្រទេសឥណ្ឌា បានកន្លងផុតទៅកាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្រួសារជាច្រើន នៅតែកំពុងធ្វើដំណើរទៅកាន់ផ្នែកព្រំដែនឥណ្ឌា ក្នុងទីក្រុង Attari ភាគខាងជើងរដ្ឋ Punjab ដើម្បីឆ្លងចូលទៅក្នុងប្រទេសប៉ាគីស្ថាន។
អ្នកខ្លះ បានមកដល់ដោយខ្លួនឯង ហើយខ្លះទៀត ត្រូវនគរបាលចាប់បញ្ជូន។
អ្នកស្រី Sara Khan ជនជាតិប៉ាគីស្ថាន ដែលត្រូវបានបញ្ជាឲ្យត្រឡប់ទៅប្រទេសប៉ាគីស្ថាន ដោយគ្មានប្តី របស់ខ្លួន ឈ្មោះ Aurangzeb Khan ដែលកាន់លិខិតឆ្លងដែនឥណ្ឌា បាននិយាយថា៖«យើងបានតាំងទីលំនៅគ្រួសាររបស់យើង នៅទីនេះ។
