ក្រុមអាជ្ញាធរ និយាយថា នៅថ្ងៃពុធនេះ នគរបាល បានឃាត់ខ្លួននយុវជនអាយុ ១៦ឆ្នាំម្នាក់ សង្ស័យថាជាឃាតករ ក្រោយមនុស្ស ៣នាក់ ត្រូវបានបាញ់សម្លាប់នៅទីក្រុង Uppsala កាលពីរយៈពេល ១ថ្ងៃមុន ។
នគរបាលស៊ុយអែត និយាយថា មនុស្ស ៣នាក់ បានស្លាប់ក្នុងករណីបាញ់ប្រហារមួយនៅទីក្រុង Uppsala កាលពីថ្ងៃអង្គារ ខណៈមិនមានព័ត៌មានដែលអាចបង្ហាញថា ឧបទ្ទវហេតុនេះអាចជាអំពើភេរវកម្ម ឬឧក្រិដ្ឋកម្មស្អប់ខ្ពើមឡើយនៅពេលនេះ ។
នគរបាលក្នុងស្រុក និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វាលឿនពេកហើយក្នុងការនិយាយថា ករណីបាញ់ប្រហារនេះ ពាក់ព័ន្ធនឹងក្រុមអន្ធពាល ។
ខណៈពេលនោះដែរ អាជ្ញាធរអយ្យការស៊ុយអែតនិយាយថា ក្រុមអ្នកស៊ើបអង្កេត កំពុងប្រមូលព័ត៌មាន ក្នុងនោះនគរបាលកំពុងធ្វើបទសម្ភាសន៍ និងវិភាគទូរស័ព្ទដៃនៅក្នុងចំណោមភ័ស្តុតាងជាច្រើនទៀតដែលរឹបអូសបាន ។
ទីក្រុង Uppsala ចម្ងាយប្រហែល ៤០នាទីពីភាគខាងជើងនៃរដ្ឋធានី Stockholm បានមើលឃើញការបាញ់ប្រហារទាក់ទងនឹងក្រុមជនអន្ធពាលជាច្រើនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែជាធម្មតាកើតមាននៅខាងក្រៅតំបន់កណ្តាលក្រុងប៉ុណ្ណោះ ៕