ព្យុះខ្សាច់បានវាយប្រហារតំបន់មួយចំនួននៅទីក្រុង Basra និងទីក្រុង Najaf របស់ប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃអង្គារម្សិលមិញ បណ្តាលឲ្យកាត់បន្ថយរយៈចម្ងាយមើលឃើញ ។
រថយន្តបានបើកឆ្លងកាត់ផ្សែងធូលីដ៏អាក្រាស់ បន្ទាប់ពីព្យុះខ្សាច់ ក្នុងនោះក្រុមមន្រ្តីនគរបាល ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងចរាចរណ៍ ។
យោងតាមការអះអាងរបស់មន្ទីរសុខាភិបាលក្រុង Basra បានឲ្យដឹងថា មនុស្សថប់ដង្ហើម ៣៨៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពុំមានស្ថានភាពធ្ងន់ធ្ងរនោះទេ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា អ៊ីរ៉ាក់គឺជាប្រទេសទី ៥ងាយរគ្រោះបំផុតនៅលើពិភពលោក ដោយសារវិបត្តិអាកាសធាតុ ។
គ្រោះរាំងស្ងួត និងអាកាសធាតុក្តៅខ្លាំង បានធ្វើឲ្យដីកសិកម្មស្ងួតហួតហែង ហើយនិងធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែប្រាំង ៕