យានដ្រូនរុស្ស៊ី បើកការវាយប្រហារលើទីក្រុង Kharkiv របស់អ៊ុយក្រែនកាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យមនុស្ស ៤៥នាក់ រងរបួស រួមទាំងកុមារ ២នាក់ និងស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ ។
អ្នកស្រុកដែលមានព.ទារកក្នុងដៃ នាំគ្នាជួបជុំគ្នាតាមផ្លូវ បន្ទាប់ពីការវាយប្រហារនេះ ខណៈក្រុមសង្រ្គោះបន្ទាន់ ព្យាយាមពន្លត់អគ្គិភ័យ និងប្រមូលបំណែកយានដ្រូនពីកន្លែងកើតហេតុ ។
ការវាយប្រហារនេះដែរ កើតមានឡើង ស្របពេលសហរដ្ឋអាមេរិកដែលព្យាយាមរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និយាយថា ពួកគេនឹងដើរចេញក្នុងនាមជាអ្នកសម្របសម្រួល លុះត្រាតែទីក្រុងម៉ូស្គូ និងទីក្រុងគីវ ដាក់សំណើច្បាស់លាស់ ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា តំបន់ជាច្រើននៅក្នុងទីក្រុងដែលរងការខ្ទេចខ្ទាំដោយសារការវាយប្រហារជាបន្តបន្ទាប់នោះ បានក្លាយជាគោលដៅវាយប្រហារកាលពីថ្ងៃអង្គារ ។ បច្ចុប្បន្ន មនុស្សប្រហែល ១,២លាននាក់ប៉ុណ្ណោះ រស់នៅក្នុងទីក្រុង Kharkiv ធៀបនឹងមនុស្សរស់នៅជិត ២លាននាក់ មុនការវាយលុករបស់ទីក្រុងម៉ូស្គូកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕