នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin និយាយថា នៅថ្ងៃពុធនេះ រុស្ស៊ី និងកូរ៉េខាងជើង ចាប់ផ្តើមកសាងស្ពានតភ្ជាប់រវាងប្រទេសទាំង ២ ឆ្លងកាត់ទន្លេ Tumen ដែលជាផ្នែកមួយនៃកិច្ចខិតខំពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរបស់ពួកគេ ។
ស្ពាននេះនឹងត្រូវកសាងនៅជិតស្ពានមានស្រាប់ “ស្ពានមិត្តភាព” គឺជាស្ពានផ្លូវរថភ្លើងដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ១៩៥៩ ក្រោយសង្រ្គាមកូរ៉េ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា នៅក្នុងពិធីបញ្ចុះបឋមសិលាបុកគ្រឹះ ដើម្បីចាប់ផ្តើមកសាងស្ពានថ្មី លោក Mishustin និយាយថា វាគឺជាព្រឹត្តការណ៍ធំមួយនៅក្នុងទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង ។
លោក Mishustin និយាយទៀតថា សារៈសំខាន់នៃការកសាងស្ពាននេះ គឺជាការងារវីស្វកម្ម ។ វាតំណាងឲ្យគោលបំណងរួមរបស់ពួកយើង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ប្រទេសជិតខាងល្អ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់ ៕