ស្វីសនឹងអនុម័តច្បាប់ហាមឃាត់ ចំពោះក្រុមហាម៉ាស ចាប់ពីថ្ងៃទី១៥ ខែឧសភា

2025/05/01 02:08:22 am        67


រដ្ឋាភិបាល នៅថ្ងៃពុធ (ទី៣០ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា ច្បាប់ថ្មីរបស់ប្រទេសស្វីសដែលដាក់បម្រាមលើក្រុមហាម៉ាស និងអង្គការពាក់ព័ន្ធផ្សេងទៀត នឹងចូលជាធរមាននៅថ្ងៃទី១៥ ខែឧសភា ជាចំណាត់ការដែលត្រូវបានធ្វើឡើង ក្នុងគោលបំណងរារាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកុំឲ្យប្រើប្រាស់ប្រទេសស្វីសជាជម្រកសុវត្ថិភាព ដោយធ្វើឲ្យកាន់តែងាយស្រួលដល់ការរៀបចំ សម្រាប់ដំណើរការហាមឃាត់មិនឲ្យចូល ឬការបណ្តេញចេញ។

រដ្ឋាភិបាលបាននិយាយថា ច្បាប់ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូមុន និងបានកើតឡើងបន្ទាប់ពីមានការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ផ្តល់ឲ្យអាជ្ញាធរស្វីសនូវ «មធ្យោបាយចាំបាច់ ក្នុងការចាត់វិធានការប្រឆាំងនឹងសកម្មភាពរបស់ក្រុមហាម៉ាស ឬការគាំទ្រចំពោះអង្គការ នៅក្នុងប្រទេសស្វីស»។

គួរបញ្ជាក់ថា បើយោងតាមអ៊ីស្រាអែល បានឲ្យដឹងថា សង្គ្រាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានសម្លាប់មនុស្សចំនួន ១.២០០នាក់ និងបានចាប់មនុស្សជាចំណាប់ថ្នូរ ២៥១នាក់យកទៅតំបន់ហ្កាហ្សា។ ហើយបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនក្នុងតំបន់នេះ បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ការវាយលុករបស់អ៊ីស្រាអែលលើដែនដីនេះ បានសម្លាប់មនុស្សជាង ៥២.០០០នាក់។

ច្បាប់របស់ស្វីស អនុញ្ញាតឲ្យមានវិធានការការពាររបស់នគរបាល ដូចជាហាមឃាត់មិនឲ្យចូល ឬបណ្តេញចេញ ហើយថែមទាំងផ្ដល់ការលំបាកបន្ថែមទៀតដល់ក្រុមហាម៉ាស ក្នុងការយកប្រទេសស្វីសប្រើប្រាស់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ សម្រាប់សកម្មភាពរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm