អាមេរិកគាំទ្របម្រាមរបស់អ៊ីស្រាអែល លើប្រតិបត្តិការជំនួយរបស់ UNRWA ក្នុងតំបន់ហ្កាហ្សា នៅឯតុលាការពិភពលោក

2025/05/01 03:16:02 am        38


នៅឯសវនាការរបស់តុលាការពិភពលោក ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃពុធ (ទី៣០ ខែមេសា) សហរដ្ឋអាមេរិក បានលើកឡើងថា អ៊ីស្រាអែលមិនអាចត្រូវបានបង្ខំឲ្យយល់ព្រមអនុញ្ញាតឲ្យទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ (UN) ធ្វើប្រតិបត្តិការ នៅតំបន់ហ្កាហ្សានោះឡើយ។

គួររំលឹកថា អ៊ីស្រាអែលកាលពីឆ្នាំមុនបានអនុម័តច្បាប់ដែលហាមឃាត់ UNRWA មិនឲ្យមានប្រតិបត្តិការ នៅក្នុងប្រទេស ខណៈដែលខ្លួនបានប្រាប់ថា អង្គការនេះបានជួលសមាជិករបស់ក្រុមហាម៉ាសដែលបានចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមអ៊ីស្រាអែល បានឲ្យដឹងថា UN បាននិយាយកាលពីខែសីហាថា បុគ្គលិករបស់ UNRWA ៩នាក់ ប្រហែលជាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ នាពេលនោះ ហើយត្រូវបានបណ្តេញចេញ។ មេបញ្ជាការក្រុមហាម៉ាសម្នាក់ទៀតដែលត្រូវបានបញ្ជាក់ដោយ UNRWA ថា ជាបុគ្គលិករបស់ខ្លួនដែរនោះ ត្រូវបានសម្លាប់ក្នុងខែតុលា នៅតំបន់ហ្កាហ្សា។

មហាសន្និបាត UN កាលពីខែធ្នូ បានស្នើឲ្យតុលាការកំពូលរបស់ UN ចេញសេចក្ដីសម្រេចដោយគ្មានចំណងផ្លូវច្បាប់ ជុំវិញកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្នុងការជួយសម្របសម្រួលដល់ជំនួយ សម្រាប់ជនជាតិប៉ាឡេស្ទីន ដែលផ្តល់ដោយរដ្ឋ និងអង្គការអន្តរជាតិនានា ក្នុងនោះរួមទាំងអង្គការសហប្រជាជាតិផងដែរ។

តែនៅថ្ងៃទី៣ នៃសវនាការលើបញ្ហានេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា អ៊ីស្រាអែលមានសិទ្ធិក្នុងការកំណត់ថា អង្គការណាខ្លះអាចផ្តល់តម្រូវការមូលដ្ឋានដល់ប្រជាជននៃដែនដីកាន់កាប់ប៉ាឡេស្ទីនមួយនេះ។

តំណាង UN និងប៉ាឡេស្ទីន អំឡុងដើមដំបូងនៃសវនាការ កាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលពីបទបំពានច្បាប់អន្តរជាតិ ដោយសារបដិសេធមិនអនុញ្ញាតឲ្យមានជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm