កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។
ក្នុងឱកាសទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី គឺអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងអញ្ជើញទៅធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលដៃគូ រវាងអាមេរិក និងអាស៊ាន នៅសហរដ្ឋអាមេរិកតែម្ដង។
តាមពិតកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិកនេះ ត្រូវធ្វើតាំងពីឆ្នាំទៅម៉្លេះ ប៉ុន្តែត្រូវ បានបង្អាក់ដោយសារកូវីដ-១៩ ហើយសម្រាប់ឆ្នាំ២០២២ ដោយសារសម្តេច បានក្លាយជាប្រធានអាស៊ាន សម្តេចបានប្រកាសថា នឹងអញ្ជើញទៅធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះ ជាមួយប្រធានាធិបតី ចូបៃដិន ដើម្បីជាសារទៅកាន់ក្រុមមនុស្សមួយចំនួន ដែលតែងតែលើកឡើងនូវបញ្ហានយោបាយថា សហរដ្ឋអាម៉េរិក តែងតែធ្វើការគំរាមមកលើការដឹកនាំរបស់សម្តេចនោះ៕
អត្ថបទ៖ មុត សុទ្ធ





