គ្រោះរាំងស្ងួតនៅអ៊ីរ៉ាក់ បង្កគ្រោះថ្នាក់ដល់សត្វក្របី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ

2025/05/01 03:35:01 am        24


ចំនួនក្របីនៅប្រទេសអ៊ីរ៉ាក់ បានធ្លាក់ចុះជាងពាក់កណ្តាល ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ពេលដែលទន្លេសំខាន់ទាំង ២ គឺទន្លេ Tigris និងទន្លេ Euphrates របស់ប្រទេសមួយនេះ បានជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងអ្នកចិញ្ចឹមសត្វ ។

លោក Sabah Ismail វ័យ ៣៨ឆ្នាំ ដែលជាកសិករចិញ្ចឹមក្របីនៅខេត្តភាគខាងត្បូង Dhi Qar និយាយថា មនុស្សបានចាកចេញទៅអស់ ពួកយើងនៅសស់ផ្ទះប៉ុន្មានខ្នងប៉ុណ្ណោះ ។

លោកបន្តថា ស្ថានភាពពិតជាពិបាក កាលពីមុនលោកមានក្របីចន្លោះពី ១២០ក្បាល ទៅ ១៣០ក្បាល ប៉ុន្តែឥឡូវលោកមានសត្វក្របីត្រឹម ៥០-៦០ក្បាលប៉ុណ្ណោះ ។ ក្របីមួយចំនួនបានងាប់អស់ ហើយពួកយើងក៏បានលក់ក្របីខ្លះ ដោយសារតែគ្រោះរាំងស្ងួត ។

សត្វក្របីត្រូវបានចិញ្ចឹមអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយនៅប្រទេសអ៊ីរ៉ាក់ ដើម្បីយកទឹកដោះ ហើយត្រូវបានចារនៅក្នុងសិលាចារឹកអរិយធម៌បុរាណស៊ូមើរី នៅតំបន់នោះផងដែរ ។

យោងតាមការអះអាងរបស់អ្នកជំនាញដីល្បាប់លោក Jassim al-Assadi បានឲ្យដឹងថា ឫសគល់នៃវិបត្តិទឹកនាំឲ្យកសិករចាកចេញពីតំបន់ជនបទ គឺបម្រែបម្រួលអាកាសធាតុ ការធ្វើទំនប់ទឹកខ្សែទឹកខាងលើនៅប្រទេសទួរគី និងអ៊ីរ៉ង់ បច្ចេកទេសស្រោចស្រពក្នុងស្រុកហួសសម័យ និងកង្វះខាតផែនការគ្រប់គ្រងធនធានទឹករយៈពេលយូរ ។

លោក Jassim និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំនួនក្របីនៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៥រហូតមក ពីចំនួន ១៥ម៉ឺនក្បាល មកនៅត្រឹមតិចជាង ៦៥.០០០ក្បាល ។

អ៊ីរ៉ាក់ ត្រូវបានញាំញីផងដែរដោយសារសង្រ្គាមរយៈពេលច្រើនទសវត្សរ៍ ចាប់ពីជម្លោះជាមួយអ៊ីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតដល់សង្រ្គាមឈូងសមុទ្រ ២លើក និងការងើបឡើង និងការដួលរលំទៅវិញរបស់ក្រុមរដ្ឋអ៊ិស្លាម ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm