ព្រះខ័នរាជ បន្ដគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទរដូវកាលជាថ្មី ខណៈលោក Pep ថាពិតជាស័ក្ដិសម

2025/05/01 04:22:02 pm        275

ទីបំផុតក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការហើយ ក្រោយយកឈ្នះណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ។

ជំនួបសប្ដាហ៍ទី៣១ ដែលលើកកាលបរិច្ឆេទការប្រកួតមកពីថ្ងៃទី១០ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដោយកីឡាករ Cristian Dos Santos នៅនាទី១៦ មុនណាហ្គាវើលដ៏ ក៏វាយបកតាមស្មើវិញ នៅដើមវគ្គទី២ ដែលស៊ុតបញ្ចប់ទីរបស់កីឡាករ Hugo Kametaniនៅនាទី៥០ ។

បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង ទើបកីឡាករ Takashi Odawara រកបានគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់បាល់ជ័យជម្នះ និងជាគ្រាប់ជួយឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការផងដែរ ។

ក្រោយចប់ការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងដោយមោទនភាព ចំពោះការលះបង់ និងខំប្រឹងរបស់ក្រុមទាំងមូល ហើយថា ពិតជាស័ក្ដិសមដែលក្រុមបានក្លាយជាជើងឯក ។ បន្ទាប់ពីអបអរសាទរការឈ្នះពាននេះ លោកនឹងត្រៀមផែនការសម្រាប់ពាន ២ ទៀត គឺវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។

 

គួរដឹងថា ក្រោយទទួលបាន ៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវណាហ្គាវើលដ៏ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កើនពិន្ទុដល់ ៧៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ ហើយនាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ចំនួន ១០ពិន្ទុ ។ ផ្អែកលើលទ្ធផលនេះ នាំឲ្យក្រុមការពារតំណែងជើងឯក ដោយស្វ័យប្រវត្តិ ដូចកាលពីរដូវកាលមុន ដោយសល់ ២ប្រកួតមុនបញ្ចប់រដូវកាលដូចគ្នា៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm