នៅពេលលោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យអនុវត្តនូវអ្វីដែលគេហៅថា "ទិវារំដោះ" របស់លោកនៅថ្ងៃទី២មេសា រូបលោកបានប្រកាសថា ឥឡូវនេះដល់វេនយើងត្រូវជោគជ័យហើយ។

រយៈពេលបួនសប្តាហ៍ក្រោយមក លោក Trump បានបញ្ចេញសារខុសគ្នាយ៉ាងខ្លាំងទៅកាន់ប្រជាជនអាមេរិក ថា អ្នកនឹងទទួលបានតិច ហើយអ្នកនឹងចំណាយកាន់តែច្រើន។

លោក Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបើកចំហចំពោះសារព័ត៌មានថា ក្មេងៗប្រហែលជាអាចមានតុក្កតាត្រឹម២ប៉ុណ្ណោះជំនួសឲ្យតុក្កតា៣០ ហើយតុក្កតាចំនួន២ ប្រហែលនឹងអាចចំណាយទ្វេដង ច្រើនជាងធម្មតា ខណៈរដ្ឋបាលរបស់លោកដំឡើងពន្ធខ្ពស់លើដៃគូរពាណិជ្ជកម្មនានា ដោយលោកទទួលស្គាល់ថា មានការខ្វះខាតទំនិញ និងតម្លៃខ្ពស់ដោយសារផែនការរបស់លោក។
មានការលើកឡើងថា អ្នកអាចសន្និដ្ឋានថាការចំណាយ និងផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មសកលរបស់លោក Trump កំពុងក្លាយជាបញ្ហាដែលមិនអាចមិនអើពើបានឡើយ សូម្បីតែប្រធានាធិបតីមួយរូប ដែលរឹងរូសបដិសេធមិនទទួលស្គាល់ការពិតនៃគោលនយោបាយពន្ធផ្ទាល់ខ្លួនរបស់លោកក៏ដោយ។

ទោះបីជាលោក Trump បានព្រមានកាលពីកន្លងទៅអំពីលទ្ធភាពនៃការរងផលប៉ះពាល់សេដ្ឋកិច្ចមួយចំនួនទាក់ទងនឹងពន្ធគយ និងដកថយពីផែនការកាន់តែគឃ្លើន ដែលរូបលោកបានគូសបញ្ជាក់កាលពីថ្ងៃទី ២ ខែមេសាក៏ដោយ ក៏ការអត្ថាធិប្បាយកាលពីថ្ងៃពុធ គឺជាការទទួលយកដោយស្មោះត្រង់បំផុត ដែលថាការដំឡើងពន្ធនេះ នឹងកាត់បន្ថយកម្រិតជីវភាពរស់នៅរបស់ជនជាតិអាមេរិកដោយផ្ទាល់៕