សមាជិកសភាប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីណៃរ៉ូប៊ី

2025/05/01 05:54:04 pm        56

ទូរទស្សន៍ Citizen TV បានរាយការណ៍ថា សមាជិកសភារបស់ប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃពុធ ទី៣០ ខែមេសា ក្នុងរដ្ឋធានីណៃរ៉ូប៊ី(Nairobi) ដោយខ្មាន់កាំភ្លើងជិះម៉ូតូ។ ព័ត៌មាននេះ ក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មានរបស់ប្រទេសកេនយ៉ាផ្សេងទៀត រួមទាំងសារព័ត៌មាន The Nation និង The Standard ផងដែរ។

ទូរទស្សន៍ Citizen TV បានរាយការណ៍ថា សមាជិកសភា លោក Charles Were ជាអ្នកដែលតំណាងឱ្យមណ្ឌលបោះឆ្នោត Kasipul នៅភាគខាងលិចប្រទេសកេនយ៉ា ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល ៧:៣០យប់ម៉ោងក្នុងស្រុកដោយខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូតាមពីក្រោយលោក។

ទូរទស្សន៍ Citizen TV បានរាយការណ៍ថា ខ្មាន់កាំភ្លើងម្នាក់បានចុះពីលើម៉ូតូ ហើយបានបាញ់ប្រហារក្នុងចម្ងាយជិត ហើយអ្នកបើកបររបស់លោក បានរួចផុតពីការបាញ់ប្រហារនេះ។ សមាជិកសភារូបនេះត្រូវបានគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ។

លោក Charles Were ជាសមាជិកគណបក្ស ODM ជាគណបក្សបក្សប្រឆាំងដឹកនាំដោយអ្នកនយោបាយជើងចាស់ លោក Raila Odinga ជាអ្នកដែលបានចាញ់លោក William Ruto ក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២២។ លោក Raila Odinga ដែលបានច្រានចោលលទ្ធផលបោះឆ្នោតដោយចោទប្រកាន់ពីភាពមិនប្រក្រតី បានចុះកិច្ចព្រមព្រៀងជាមួយ លោក Ruto ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងប្រទេសកេនយ៉ា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm