លោក Putin បើកចំហចំពោះសន្តិភាពអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងឆាប់ៗ ពិបាកសម្រេចបាន

2025/05/01 06:11:48 pm        62

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃពុធ (៣០ មេសា) ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បើកចំហចំពោះសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ហើយការងារដ៏មមាញឹកកំពុងបន្តជាមួយសហរដ្ឋអាមេរិក ប៉ុន្តែជម្លោះមានភាពស្មុគស្មាញខ្លាំងណាស់ ដូច្នេះវឌ្ឍនភាពឆាប់រហ័សដែលទីក្រុងវ៉ាស៊ីនតោនចង់បាន គឺពិបាកសម្រេចជាខ្លាំង។

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនិយាយថាលោកចង់ឱ្យពិភពលោកចងចាំក្នុងនាមជាអ្នកបង្កើតសន្តិភាព បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកចង់បញ្ចប់ "ការបង្ហូរឈាម" នៃសង្រ្គាមជាង ៣ឆ្នាំនៅអ៊ុយក្រែនឱ្យបានឆាប់។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងខកចិត្តចំពោះបរាជ័យរបស់ទីក្រុងមូស្គូ និងទីក្រុងគីវ ក្នុងការមិនអាចឈានដល់លក្ខខណ្ឌបញ្ចប់សង្រ្គាមទឹកដីដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "ប្រធានាធិបតីរុស្ស៊ី នៅតែបើកចំហចំពោះវិធីសាស្រ្តនយោបាយ និងការទូតក្នុងការដោះស្រាយជម្លោះនេះ” ប៉ុន្តែកិច្ចព្រមព្រៀងឆាប់ពេកពិបាកសម្រេចបានណាស់។ លោកបញ្ជាក់ថា លោក Putin បានបង្ហាញឆន្ទៈក្នុងការចរចាផ្ទាល់ជាមួយអ៊ុយក្រែន ប៉ុន្តែនៅមិនទាន់មានចម្លើយពីក្រុងគីវនៅឡើយ។

បន្ទាប់ពីការលើកឡើងរបស់វិមានក្រឹមឡាំង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពក្នុងទម្រង់ណាមួយ ប្រសិនបើទីក្រុងមូស្គូ ចុះហត្ថលេខាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm