ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា

2025/05/01 06:13:59 pm        290

ក្រុមហ៊ុនក្រៅស្រុកមួយ ចាប់អារម្មណ៍លើការបោះទុនវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, កំពង់ផែ, ហិរញ្ញវត្ថុធនាគារ, វិស័យ អប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។

លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីតំបន់មជ្ឈិមបូព៌ា នៅថ្ងៃម្សិលមិញនេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ លោកបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះ ការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតារបស់ក្រុមហ៊ុន ព្រមទាំងការចាប់ដៃ គូសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។

លោកនាយកប្រតិបត្តិ បានបង្ហាញពីចំណាប់អារម្មណ៍លើការបោះទុនវិនិយោគ លើវិស័យផ្សេងៗទៀតនៅកម្ពុជារួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការ កែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុននឹងពិចារណាបន្ថែម។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែង រកឱកាសវិនិយោគនៅកម្ពុជា និងបានជម្រាបបន្ថែម អំពីសក្តានុពលវិជ្ជមាននានា ដែលជាបច្ច័យសម្រាប់ ពិចារណាក្នុងការមកដាក់ទុន វិនិយោគរួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋា- ភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្ត ជាច្រើន ដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុង អភិវឌ្ឍឱ្យកាន់តែមានភាព សម្បូរបែប និងប្រទាក់ក្រឡា។

ក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន Heineken ដឹកនាំ ដោយលោក Jacco Van Der អគ្គនាយកក្រុមហ៊ុន Heineken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន នៅក្នុងបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន។ គួររម្លឹកដែរថាក្រុមហ៊ុន Heineken បានសម្រេចចិត្តដាក់ទុនវិនិយោគ នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ដែលកាលនោះគឺជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដំបូងគេបំផុត ដែលទទួលបាន ការទទួលអនុញ្ញាតជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm