កម្មករនិងសហជីពថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និង ការពង្រីករោងចក្រ

2025/05/01 06:27:04 pm        154

ភ្នំពេញ៖ កម្មករនិងសហជីពនៅកម្ពុជាបានលើកឡើងថា មានសន្តិភាពទើបមានការ​ដំឡើង​ប្រាក់​ខែ ​មានលក្ខខណ្ឌការងារល្អប្រសើរ មានការពង្រីករោងចក្រ សហគ្រាសថ្មីៗបន្ថែម ធ្វើឱ្យពលរដ្ឋ​មិន​ខ្វះ​ការងារធ្វើ ជីវភាពធូរធាជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាចំណុចសំខាន់បំផុត នៃ​ស្មារតី​ទិវា​ពលកម្មអន្តរជាតិ។

លោក ឡេវ សំអាន កម្មកររោងចក្រ​នៅ​ម្តុំផ្លូវវេង​ស្រេងបាន​និយាយ​ថា៖​«ក្នុ​ងនាម​កម្មករ​ម្នាក់​ខ្ញុំ​មើល​ឃើញ​ថា មានសន្តិភាពទើបមានការងារធ្វើ មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ ហើយ​ការដំឡើងប្រាក់ខែធ្វើឱ្យបងប្អូន កម្មករកម្មការិនីទាំងអស់មានជីវភាពធូរធា»។

 

លោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ ថ្លែងថា​៖​«សន្តិភាព​ពិត​ជាមាន​តម្លៃ ចំពោះកម្មករ និងប្រជាពលរដ្ឋទូទាំងប្រទេស។សន្តិភាពធ្វើឱ្យខ្ញុំមានការងារធ្វើ ហើយ​មានសន្តិភាពទើបមានការដំឡើងប្រាក់ខែពីមួយឆ្នាំទៅមួយឆ្នាំ គ្មានអ្នកណាដែ​ល​រត់​គេច​គ្រាប់​ផ្លោង​ហើយមានការងារធ្វើ មានការដំឡើងប្រាក់ខែនោះទេ»។

លោក ឈឺន គង្គា កម្មកររោងចក្រមួយនៅម្តុំផ្លូវវេងស្រេង ប្រាប់ថា៖«ក្នុង​នាមកម្មករ​មា្នក់​ខ្ញុំ​មើល​ឃើញ​ថា សន្តិភាពធ្វើឱ្យកម្ពុជារបស់យើង សម្បូរការងារធ្វើ ហើយមាន​ការ​ដំឡើង​ប្រាក់​ខែ​បន្ត​បន្ទាប់​ជា​រៀងរាល់ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ តាមខ្ញុំមើលឃើញ មានតែប្រទេស​យើង​ទេ​ដែល​មាន​ការ​ដំឡើង​ប្រាក់​ខែរហូតទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ គ្មានប្រទេសណា​ដែល​ដំឡើង​ប្រាក់​ខែ សម្បូរការងារធ្វើនៅពេលដែលមានសង្គ្រាមទេ»។

លោកបន្ថែមថា៖«ហើយខ្ញុំមើលឃើញថា សន្តិភាពបាននាំឱ្យមានសុខដុមនីយកម្ម នៅក្នុងវិស័យ​ការងារ​ កម្មករនិយោជិតធ្វើការដោយសប្បាយរីករាយ លក្ខខណ្ឌការងារល្អប្រសើរ ហើយ​ថ្មីៗ​នេះ​រោង​ចក្រ​មានការកើនឡើងជាច្រើន ដែលធ្វើឱ្យប្រជាជនសម្បូរការងារធ្វើ ជីវភាពធូរធា»។

ទន្ទឹមគ្នានេះ កម្មករនិយោជិត និងសហជីព បានអរគុណដល់រាជរដ្ឋាភិបាល ដែលបាន​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិមាតុភូមិ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះបើគ្មានសន្តិភាព គ្មានអ្វីៗគ្រប់​យ៉ាង​នឹង​មិនអាចកើតឡើងបាននោះទេ។

ពិតណាស់កត្តាសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើន​របស់​ប្រជាជាតិ​នីមួយ​ៗ ហើយសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលគ្រប់គ្នាត្រូវការជារៀងរាល់ថ្ងៃ។ សម្តេចធិបតី ធ្លាប់បានលើកឡើងថា តម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែល​បាត់​បង់​សន្តិភាព​៕​


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm