សម្ព័ន្ធមិត្តអាមេរិក បញ្ជូននាវាចម្បាំងទៅមាត់ទ្វារផ្ទះរបស់ចិន ខណៈក្រុងប៉េកាំង ប្ដេជ្ញាការពារអធិបតេយ្យភាព

2025/05/01 06:51:33 pm        144

ប្រទេសអូស្ត្រាលី បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកៀកនឹងមាត់ទ្វារផ្ទះរបស់ចិន ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើប្រតិបត្តិការនាវាចរណ៍មិនធ្លាប់មានពីមុនមកនៅតំបន់ដែនទឹកក្បែរសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

ទីក្រុងកង់បេរ៉ា បាននិយាយថា អូស្ត្រាលីមាន "ប្រវត្តិដ៏យូរលង់" នៃប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលការអះអាងសិទ្ធិរបស់ចិន ត្រួតជាន់គ្នាជាមួយប្រទេសជិតខាងមួយចំនួន រួមទាំងហ្វីលីពីនផងដែរ។ យោធាចិន បានឆ្លើយតបដោយប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ខណៈពេលដែលរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្រសួងការពារជាតិអូស្ត្រាលីនិយាយថា នាវាចម្បាំង HMAS Sydney ដែលជានាវាពិឃាតសង្គ្រាមផ្លូវអាកាសថ្នាក់ Hobart មួយក្នុងចំណោម ៣គ្រឿង ដែលបម្រើការជាមួយកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានដាក់ពង្រាយនៅថ្ងៃទី០៣ ខែមេសា សម្រាប់បេសកកម្ម ៣ខែនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ខណៈនាវាចម្បាំង Sydney នោះកំពុងឆ្លងកាត់ដែនទឹកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង យោធាចិនបាននិយាយថា បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន របស់ខ្លួនបាន "ល្បាតតាមទម្លាប់" នៅទីតាំងដែលមិនបានបង្ហាញ នៅក្នុងដែនទឹកជម្លោះនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm