អ្នកសម្របសម្រួលកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសស៊ូដង់ លោក Sean Hughes បាននិយាយថា អង្គការនេះកំពុង «ធ្វើការទាំងថ្ងៃទាំងយប់» ដើម្បីផ្តល់ជំនួយដល់តំបន់ដែលមិនអាចចូលទៅដល់បាននៅក្នុងប្រទេសស៊ូដង់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម នៅមុនពេលរដូវវស្សា។ លោកនិយាយថា «ដើម្បីធ្វើដូច្នេះបាន យើងចាំបាច់ត្រូវការការផ្តល់មូលនិធីបន្ថែមទៀត បើមិនដូច្នេះទេ យើងនឹងកាត់ជំនួយក្នុងពេលដែលយើងត្រូវការបង្កើន»។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ខ្លួនបានរៀបចំការផ្តល់ជំនួយលើកដំបូងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមទៅកាន់តំបន់នានានៅក្នុងរដ្ឋធានី Khartoum ហើយអង្គការនេះក៏បានរៀបចំការផ្តល់ជំនួយជាលើកដំបូងដល់ទីក្រុង Tawila នៅភាគខាងជើងទីក្រុង Darfur ជាទីក្រុងមួយដែលបច្ចុប្បន្នផ្តល់ទីជម្រកដល់ជនភៀសខ្លួនស៊ូដង់ជិត ៤០០.០០០នាក់ ដែលបានភៀសខ្លួនចេញពីជំរំ Zamzam ដែលក្បែរនោះ បន្ទាប់ពីការចូលកាន់កាប់របស់កងកម្លាំងគាំទ្ររហ័ស។

ក្រុមយោធាប៉ារ៉ានៃកងកម្លាំងគាំទ្ររហ័ស ដែលជម្លោះរបស់ខ្លួនមានរយៈពេលពីរឆ្នាំ ជាមួយកងទ័ពស៊ូដង់ បានដណ្តើមយកជំរំដ៏ធំនៅរដ្ឋ North Darfur ក្នុងខែនេះ ក្នុងការវាយប្រហារមួយដែលអង្គការសហប្រជាជាតិបាននិយាយថា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០០នាក់ស្លាប់។
សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣ ជុំវិញផែនការធ្វើសមាហរណកម្មកងកម្លាំងទាំងពីរ។