ជ័យលាភីសិស្សពូកែថ្នាក់ជាតិទទួលបានឱកាសច្រើនទាំងអាហារូបករណ៍ និងការប្រកួតប្រជែងនៅបរទេស

2025/05/01 07:19:06 pm        386

ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញសិស្សជ័យលាភីចំនួន ៣០រូប ជាសិស្សពូកែថ្នាក់ជាតិឆ្នាំ ២០២៥នេះ។ សិស្សពូកែថ្នាក់ទី ៩មានចំនួន ១៥នាក់ សិស្សពូកែថ្នាក់ទី ១២មានចំនួន ១៥នាក់។ ក្រសួងអប់រំ បញ្ជាក់ឱ្យដឹងដែរថា ការក្លាយជាជ័យលាភីសិស្សពូកែថ្នាក់ជាតិ គឺជាការទទួលបានឱកាសជាច្រើន ចាប់រាប់ពីការទទួលបានអាហារូបករណ៍ ក៏ដូចជាការចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ័យលាភីសិស្សពូកែថ្នាក់ជាតិលើមុខវិជ្ជា អក្សរសីល្ប៍ខ្មែរ រូបវិទ្យា និងគណិតវិទ្យា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សជ័យលាភីដែលជាប់ជាសិស្សពូកែថ្នាក់ជាតិច្រើនជាងគេ គឺសិស្សមកពីរាជធានីភ្នំពេញ បន្ទាប់ដោយសិស្សនៃខេត្តកណ្ដាល។ 

សម្រាប់សិស្សពូកែជ័យលាភីថ្នាក់ជាតិ នៅថ្ងៃប្រកាសលទ្ធផលនេះទទួលបាននូវប្រាក់រង្វាន់ មេដាយពីក្រសួងអប់រំ ក៏ដូចជាការឧបត្ថម្ភមួយចំនួនទៀតពីវិស័យឯកជន។ លើសពីនេះ គឺឱកាសនាពេលខាងមុខ ដែលអាចទទួលបានការបណ្ដុះបណ្ដាលថែម និងចេញទៅប្រកួតប្រជែងគណិតវិទ្យា និងរូបវិទ្យាជាលក្ខណៈអន្តរជាតិជាមួយសិស្សពូកែមកពីបណ្ដាប្រទេសផ្សេងៗ។ នេះជាការលើកឡើងបន្ថែម របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនេះ ពិតណាស់ជាក្ដីប្រាថ្នារបស់សិស្សពូកែគ្រប់រូប។ ក្រោយជាប់ជាសិស្សពូកែថ្នាក់ជាតិ ពួកគេម្នាក់ៗមានការប្ដេជ្ញាចិត្តខ្ពស់ បន្តការប្រឹងប្រែងសិក្សា ស្រាវជ្រាវ ដើម្បីបន្តចូលរួមការប្រឡងនានាទាំងក្នុងស្រុក និងអន្តរជាតិ។

ការប្រឡងសិស្សពូកែថ្នាក់ជាតិ ជាការប្រឡងធំមួយសម្រាប់សម្រាប់សិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី ១២ទូទាំងប្រទេស។ បេក្ខជនគ្រប់ដែលចូលរួមប្រកួតវគ្គចុងក្រោយនេះ សុទ្ធតែជាសិស្សពូកែ ដោយពួកគេម្នាក់ៗ បានឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដង ចាប់រាប់ពីការប្រកួតក្នុងសាលា ការប្រកួតថ្នាក់រាជធានី-ខេត្ត ទើបអាចឈានការដល់ការប្រកួតចុងក្រោយនៅរាជធានីភ្នំពេញនេះ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm