លោកស្រី Harris ត្រឡប់មកឆាកជាតិជាថ្មី ដោយជំរុញប្រជាជាតិអាមេរិក ឱ្យប្រឆាំងលោក Trump

2025/05/01 09:08:30 pm        118

អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានអំពាវនាវកាលពីថ្ងៃពុធ (៣០ មេសា) ឱ្យប្រជាជនអាមេរិក ក្រោកឈរឡើងរួមគ្នាប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump និងអ្វីដែលលោកស្រីហៅថា "វិបត្តិសេដ្ឋកិច្ចដ៏ធំបំផុតដែលបង្កើតឡើងដោយមនុស្ស នៅក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីសម័យទំនើប"។

លោកស្រី Harris បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាកចេញពីតំណែង ហើយក៏ជាការងើបទៅកាន់ឆាកនយោបាយឡើងវិញ សម្រាប់បេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យរូបនេះ ចាប់តាំងពីលោកស្រីបានចាញ់ឆ្នោតទល់នឹងលោក Trump កាលពីឆ្នាំមុនមក។

ថ្លែងក្នុងថ្ងៃកាន់តំណែងទី១០០ របស់លោក Trump លោកស្រី Harris បាននិយាយថា ពន្ធដែលជាចំណុចសំខាន់នៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក Trump គឺ "ច្បាស់ណាស់ថាកំពុងនាំមកនូវវិបត្តិសេដ្ឋកិច្ច"។ លោកស្រីបន្តថា នយោបាយលោក Trump ផ្តល់ប្រយោជន៍ដល់អ្នកមាន ហើយពិពណ៌នាពី "ចក្ខុវិស័យដ៏តូចចង្អៀត និងបម្រើឱ្យខ្លួនឯង" របស់លោក ដែល "ដាក់ទណ្ឌកម្មដល់អ្នកនិយាយការពិត លើកតម្កើងបក្សពួកស្មោះត្រង់នឹងខ្លួន ប្រើប្រាក់កាន់អំណាច និងមិនអើពើអ្នកដទៃ"។

លើសពីនេះ លោកស្រី Harris ចេញមកប្រឆាំងដោយចំហ ដោយជំរុញឱ្យសម្ព័ន្ធមិត្តរបស់លោកស្រីបញ្ចេញសំឡេងរបស់ពួកគេឱ្យខ្លាំងៗ។ លោកស្រីបានព្រមានពីវិបត្តិរដ្ឋធម្មនុញ្ញដែលកំពុងកើតឡើង ប្រសិនបើសភា ឬតុលាការ "មិនធ្វើតាមផ្នែករបស់ពួកគេ" ហើយក៏បានលើកទឹកចិត្តជនជាតិអាមេរិកឱ្យធ្វើការជាមួយគ្នាតតាំងនឹងវិបត្តិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm