ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាង​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​ស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា

2025/05/01 09:27:11 pm        215

សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយបានលើកឡើងថា ការ​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាង​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​ដែល​ឆ្លុះ​បញ្ចាំង​ពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាព​នយោបាយ​របស់​កម្ពុជា​ស្រប​តាម​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)​បាន​លើក​ឡើង​ថា​ «ក្រុម​ហ៊ុន រោងចក្រសហគ្រាសដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែ​ប្រកាស​ជ្រើស​រើស​បុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមាន​ក្រុម​ហ៊ុន​ថ្មី​ៗ​ជា​ច្រើន​ទៀត​កំពុង​បើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​បាន​ផ្ដល់​ជូន​ពលរដ្ឋ​ខ្មែរជា​ហូរហែ»។

លោកបន្តថា៖«កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជា​សញ្ញា​ល្អ​នៃ​កំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំង​ពី​កត្តា​វិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុង​ការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។

លោក ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាកា​រ​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ជូន​កម្មករ​និយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាង​ដ៏​សំខាន់​ក្នុងកា​រ​លើក​កម្ពស់​សិទ្ធិ​ការងារ​ដែល​រាជ​រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីព​នៅ​កម្ពុជា​បាន​ប្រារ​ព្ធ​រំឭកជារៀងរាល់ឆ្នាំ។

នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុ​បចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លាន​ដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោង​ពង្រីក​ផលិត​កម្មមា​នចំនួន ៦គម្រោង។

ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើង​ពី​ចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយ​ចំនួន​កម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ដល់ចំនួន ១ ៨៤៦ ៨៣៧​នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។

តឹកតាងទាំងអស់នេះ បានបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ​បាន​ថ្លែង​ថា​៖«​កម្ពុជា​បច្ចុប្បន្ន​នេះ​ គឺក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួល​បាន​កំណើន​សេដ្ឋកិច្ច និងទុនវិនិយោគ​កើន​ឡើង​ជា​បន្ត​បន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់​តាម​រយៈ​ការ​អនុវ​ត្ត​នយោបាយការទូតសេដ្ឋកិច្ច»។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ ដោយលោកបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជន​កម្ពុជា​នៅ​ក្នុង​បរិប​ទ​សេដ្ឋកិច្ចបច្ចុប្បន្ននេះយ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវ​ពង្រឹង​លើ​ការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។

លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការ​វិជ្ជា​ជីវៈ​ទាំង​អស់​បន្ត​ប្រកាន់​ខ្ជាប់​នូវច្បាប់ និងស្តង់ដារច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌​នៃ​ការ​អនុ​លោម​តាម​ច្បាប់។ លោកបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែង ការ​ទាក់​ទាញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យសម្រាប់កម្មករ និយោជិត និងប្រជា​ពលរដ្ឋ​ជា​បន្តបន្ទាប់ថែមទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm