មន្ត្រីសភាម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសចិនបានសម្រេចដកទណ្ឌកម្មលើសមាជិកសភាអឺរ៉ុបចំនួន ៤រូប និងអនុគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សរបស់ខ្លួន។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ប្រធានសភាអឺរ៉ុប Roberta Metsola ត្រូវបានគេរំពឹងថា នឹងប្រកាសការផ្លាស់ប្តូរនៅថ្ងៃពុធ។ ដំបូងឡើយ មន្ត្រីរូបនេះ បាននិយាយថា ទណ្ឌកម្ម នឹងត្រូវបានដកចេញសម្រាប់សមាជិកបច្ចុប្បន្នចំនួន ៤រូប និងអតីតសមាជិកម្នាក់ ប៉ុន្តែក្រោយមក បាននិយាយថា ការសម្រេចចិត្តនេះ បានអនុវត្តចំពោះសមាជិកបច្ចុប្បន្នតែ ៤នាក់ប៉ុណ្ណោះ។

ប្រទេសចិន បានបង្កើនការចង់បង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធ ជាមួយអឺរ៉ុប ដើម្បីកំណត់ចំនួនការខូចខាតពីដំឡើងពន្ធលើការនាំចេញភាគច្រើនរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក។
យោងតាមមន្ត្រីរូបនេះ បានឲ្យដឹងថា ទណ្ឌកម្មដែលចិនកំពុងដកចេញ ត្រូវបានដាក់នៅឆ្នាំ ២០២១ ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់លោកខាងលិចប្រឆាំងនឹងមន្ត្រីចិន ដែលត្រូវបានចោទប្រកាន់ពីបទឃុំខ្លួនជនជាតិមូស្លីមអ៊ុយហ្គ័រ (Uyghurs) យ៉ាងច្រើន។
ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ចិនមកលើសមាជិករបស់ខ្លួន សភាអឺរ៉ុប បានបញ្ឈប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ EU-ចិន ស្តីពីការវិនិយោគ ដែលមានបំណងធ្វើឲ្យក្រុមហ៊ុន EU ទទួលបានសិទ្ធិស្មើគ្នា នៅក្នុងប្រទេសចិន។
