លោក Trump នៅតែបន្ទោសលោក Biden ខណៈសេដ្ឋកិច្ចធ្លាក់ចុះលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំ

2025/05/01 10:34:46 pm        75

រយៈពេល ៦ខែបន្ទាប់ពីបានយកឈ្នះលោក Joe Biden ប្រធានាធិបតីអាមេរិក លោក Donald Trump បានកាន់អំណាចវិញ ប៉ុន្តែនៅតែវិលវល់ជាមួយអ្នកកាន់តំណែងមុនរបស់លោក នៅសេតវិមាន ដោយឆ្លៀតគ្រប់ឱកាស ដើម្បីបន្ទោសបុរសដែលនៅតែជាការលងបន្លាចផ្នែកនយោបាយដ៏ធំបំផុតរបស់លោក។

ទីផ្សារភាគហ៊ុនបានបើកជូញដូរជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំង កាលពីថ្ងៃពុធ (ទី៣០ ខែមេសា) ជាសញ្ញាបង្ហាញពីរលកនៃការព្យាករសេដ្ឋកិច្ចអវិជ្ជមានមួយទៀតដែលជំរុញដោយសង្រ្គាមពន្ធសកលរបស់លោក Trump។ យោងតាមរបាយការណ៍កាលពីថ្ងៃពុធ ពីក្រសួងពាណិជ្ជកម្ម GDP (ផលិតផលក្នុងស្រុកសរុប) បានធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយនេះជាលើកទី១ ហើយ ដែលសេដ្ឋកិច្ចបានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ២០២២។ ទន្ទឹមនឹងនេះដែរ សូចនាករអតិផរណាកំពុងកើនឡើងយ៉ាងលឿន ហើយកំណើនប្រាក់ឈ្នួលកំពុងថយចុះ។

ប៉ុន្មានម៉ោងក្រោយមក ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកបានបដិសេធថា មិនមានការទាក់ទងគ្នានោះឡើយ រវាងការធ្លាក់ចុះសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់លោក បើទោះបីជាវាគឺជាកត្តាសំខាន់ដែលនាំឲ្យការនាំចូលកើនឡើង ដោយសារតែក្ដីបារម្ភ អំពីអត្រាពន្ធដ៏ទូលំទូលាយរបស់មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋក៏ដោយ។ លោកបាននិយាយអំពីការធ្លាក់ចុះនៅត្រីមាសទី១ ថា៖ «នេះគឺជាគោលនយោបាយរបស់លោក Biden ហើយអាចនិយាយបានថា ត្រីមាសបន្ទាប់ គឺជាដំណើរផ្លូវរបស់លោក Biden»។

យោងតាមការរាប់ចំនួននាពេលថ្មីៗនេះ ដោយសារព័ត៌មាន The New York Times បានបង្ហាញថា លោកមហាសេដ្ឋីទ្រព្យស្ដុកស្ដម្ភរូបនេះ បាននិយាយអំពីអ្នកកាន់តំណែងមុនរបស់លោកជាមធ្យម ៦ដង ក្នុងមួយថ្ងៃ គិតចាប់តាំងពីឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា។ សូម្បីតែអ្នកមានឥទ្ធិពលអភិរក្សនិយម លោក Dave Portnoy ដែលជាបុគ្គលដ៏មានប្រជាប្រិយ សម្រាប់វោហាសាស្ត្រប្រឆាំងលោក Biden ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ក៏ធុញទ្រាន់នឹងការបន្តរិះគន់នេះដែរ។

លោក Portnoy ដែលបានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Barstool Sports បានលើកឡើងថា៖ «ទីផ្សារភាគហ៊ុន គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់នៃរយៈពេល ១០០ថ្ងៃដំបូងរបស់លោក Trumps នៅក្នុងការកាន់តំណែង។ មិនមែនមានន័យថា វានឹងមិនប្រសើរឡើងនោះទេ ប៉ុន្តែនេះគឺជាទីផ្សាររបស់គាត់ មិនមែនជារបស់លោក Biden នោះទេ»។

ប៉ុន្តែយ៉ាងណាក្ដី លោក Trump ដែលប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅតែទម្លាក់កំហុសទៅលើលោក Biden ឥតឈប់ឈរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm