ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ អាមេរិកបានទាក់ទងទីក្រុងប៉េកាំង ដើម្បីផ្តួចផ្តើមការចរចាបញ្ហាពន្ធ

2025/05/01 10:37:10 pm        111

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងទាក់ទងជាមួយទីក្រុងប៉េកាំង ដើម្បីផ្តួចផ្តើមកិច្ចពិភាក្សា ស្តីពីបញ្ហាកម្រិតពន្ធខ្ពស់ ដែលក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសចិន។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់គណនីឈ្មោះ Yuyuantantian ដែលមានទំនាក់ទំនងជាមួយទូរទស្សន៍មជ្ឈិមរបស់ប្រទេសចិន ដែលតែងបង្ហាញអំពីទស្សនៈរបស់ទីក្រុងប៉េកាំង ស្តីពីបញ្ហាពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានទាក់ទងទៅកាន់ប្រទេសចិន តាមរយៈបណ្តាញជាច្រើន ។

គណនីនោះបានស្រង់សម្ដីបុគ្គលលាក់អត្តសញ្ញាណដែលដឹងអំពីបញ្ហានេះ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ការបង្ហោះនេះបានបង្ហាញពីស្ថានភាពផ្សេងគ្នាលើទិសដៅ នៅពីក្រោយឆាក រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេទាំង២ របស់ពិភលោក។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចាំបាច់ត្រូវទាក់ទងរូបលោក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពន្ធគយ ហើយនៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា វាអាស្រ័យលើទីក្រុងប៉េកាំង ក្នុងការចាត់វិធានការដំបូង ដើម្បីបន្ថយជម្លោះ។

តែយ៉ាងណាក្ដី គណនី Yuyuanantian បានលើកឡើងនៅក្នុងការបង្ហោះនោះថា៖ «ប្រទេសចិនមិនចាំបាច់ពិភាក្សាជាមួយសហរដ្ឋអាមេរិកនោះទេ រហូតដល់ប្រទេសនេះចាត់វិធានការប្រកបដោយអត្ថន័យ»។ គណនីនោះបានបន្ថែមថា តាមទស្សនៈនៃការចរចា សហរដ្ឋអាមេរិក «ច្បាស់ណាស់ គឺជាភាគីដែលមានការព្រួយបារម្ភខ្លាំងជាង នៅពេលនេះ» ដោយលើកឡើងពីសម្ពាធដែលរដ្ឋបាលរបស់លោក Trump ប្រឈមជាមួយយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm