ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធ (ទី៣០ ខែមេសា) បាននិយាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កំពុងសម្លឹងរកមើលការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយនឹងធ្វើទស្សនកិច្ចនៅសេតវិមាន ក្នុងសប្តាហ៍ក្រោយ។
លោក Trump បាននិយាយថា លោកបានអបអរលោក Carney ចំពោះជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោត ជាពេលដែលមេដឹកនាំកាណាដា បានប្រកាសនៅថ្ងៃទី២៩ ខែមេសា។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមទូរទស្សន៍ថា៖ «លោក Carney បានទូរសព្ទមកខ្ញុំ កាលពីម្សិលមិញ។ គាត់បាននិយាយថា យើងធ្វើកិច្ចព្រមព្រៀង»។ លោក Trump បាននិយាយថា៖ លោក Carney «មិនអាចល្អជាងនេះទៀតទេ ហើយខ្ញុំសូមអបអរសាទររូបលោកផង»។
លោកបានបញ្ជាក់ថា មេដឹកនាំកាណាដា នឹងមកសេតវិមានក្នុងរង្វង់មួយសប្តាហ៍៕