ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទីមួយជំនួបរវាងក្រុមម្ចាស់ផ្ទះ FC Barcelona និង Inter Milan បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ នៅទឹកដីអេស្ប៉ាញ។
ជាការប្រកួតដ៏ល្អមើលមួយដូចដែលការលើកឡើងរបស់អ្នកចាត់ការទាំងពីរ ក្នុងសន្និសីតសារព័ត៌មានពោលគឺ គ្រាប់បាល់កើតឡើងតាំងពីវិនាទីទី ៣០ ដោយ Marcus Thuram ប្រើកែងជើងប៉ែងបញ្ចូលនាំមុខឱ្យ Inter Milan មុនពេលដែលខ្សែការពារហូឡង់ Denzel Dumfries បន្ថែមការនាំមុខ ២-០ នៅនាទីទី ២១។
Barcelona មិនបាត់ម្ចាស់ការឡើយ ដោយរកបានគ្រាប់តាមស្មើវិញពីរគ្រាប់ក្នុងវគ្គទីមួយដោយ Lamine Yamal នាទីទី ២៤ និង Ferran Torres នាទីទី ៣៨។
ឈានចូលវគ្គទីពីរ Inter Milan ជាថ្មីម្តងរកបានគ្រាប់នាំមុខសាជាថ្មីដែលជាគ្រាប់បាល់ទីពីររបស់ Denzel Dumfries នៅនាទីទី ៦៣។
តែម្តងទៀត Barcelona ក៏តាមស្មើវិញបានដោយគ្រាប់ស៊ុតពីចំងាយរបស់ Raphinha បុកនឹងអ្នកចាំទី Yann Sommer ចូលទីខ្លួនឯង។
ការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ ដោយគេឃើញកីឡាករក្រុមទាំងពីរមានទម្រង់លេងល្អដូចគ្នា ដែលពិបាកទាយទុកថាក្រុមណានឹងឡើងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅទឹកដី Inter Milan សប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ