ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ៦ ចំណុចជូនអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ

2025/05/02 12:35:01 am        141

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «អបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ។ 

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានជម្រាបជូនអង្គពិធីថា អស់រយៈកាល ៥ឆ្នាំជាប់គ្នានាពេលកន្លងមក (២០២០-២០២៤) ដែលសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ខកខានពុំបានប្រារព្ធមីទ្ទីងនេះឡើង ដោយមូលហេតុនៃការរាតត្បាតជម្ងឺកូវីដ-១៩ (គ្រាន់តែធ្វើលិខិតអំពាវនាវ)។ ទើបតែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីនេះឡើងវិញ ដើម្បីអំពាវនាវស្វែងរកការជួយគាំទ្រពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន។ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងគោរពដឹងគុណជាអនេក ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌របស់សប្បុរសជន ដែលបានរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យមានភាពកក់ក្តៅតាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងបានរួមចំណែកកាត់បន្ថយការលំបាកចំពោះមុខរបស់គ្រួសាររងគ្រោះដែលត្រូវការជំនួយបានមួយកម្រិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា អង្គមិទ្ទិញយើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កាកបាទក្រហមកម្ពុជា ជាពិសេសសម្រាប់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូលតែម្តង ពីព្រោះការចូលរួមបរិច្ចាគ សប្បុរសជនទាំងអស់នៅថ្ងៃនេះ នឹងជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានលទ្ធភាពក្នុងការបន្តបេសកកម្មរបស់ខ្លួន ក្នុងបុព្វហេតុមនុស្សធម៌ ជាបន្តទៀត។ “ប្រតិបត្តិការផ្តល់ជំនួយសង្រ្គោះ ដោយគ្មានការរើសអើង ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្ម គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅទូទាំងប្រទេស ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដែលស្របតាមពាក្យស្លោកដែលពោលថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ហើយ «កាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌»។” ឯកឧត្តមបានបន្ថែម។

ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ ចំនួន៦ ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ លើបញ្ហាទាំងអស់នេះ ដែលអាចនឹងកើតឡើងជាយថាហេតុ រួមមាន៖ ទី១. សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៩ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ទី២. ត្រូវបន្តតាមដានជាប្រចាំពីសភាពការណ៍នានា នៅមូលដ្ឋាន និងស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពងាយរងគ្រោះ ដើម្បីត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ និងមានវិធានការដោះស្រាយផលប៉ះពាល់ទាំងនោះ។ ទី៣. ត្រូវយកចិត្តទុកដាក់សហការ គាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយព័ត៌មានពីការការពារសុខភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានាជូនប្រជាពលរដ្ឋ។ ទី៤. គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត រួមជា មួយមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវសហការស្វែងយល់អំពីផលប៉ះពាល់ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ជាដើម ដើម្បីអាចក្តាប់សភាពការណ៍ និងឆ្លើយតប ពីផលប៉ះពាល់ទាំងនោះបានទាន់ពេលវេលា។ ទី៥. ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម តាមរយៈការបង្កើនចំណេះដឹង និងសមត្ថភាពជំនាញ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌។ និងទី៦. សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជំរុញផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

សូមជម្រាបថា ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីមេគណខេត្តទាំងពីរគណៈ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារមូលដ្ឋានរាជរដ្ឋាភិបាលចុះជួយខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំស្ថាប័ននានា អនុសាខាក្រុង ស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត សប្បុរសជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជន ស.ស.យ.ក. និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណ ១២៥០នាក់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm