នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋកូរ៉េខាងត្បូងបាននាំគ្នាដង្ហែក្បួននៅក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយពួកគេអំពាវនាវឲ្យមានសិទ្ធិសេរីភាពល្អប្រសើរជាងមុនសម្រាប់កម្មករ ។
ការដង្ហែក្បួនដែលរៀបចំឡើងដោយសម្ព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េ(KCTU) បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើន ដោយពួកគេនាំគ្នាគ្រវីទង់ជាតិ កាន់បដា និងស្រែកពាក្យស្លោក ។

លោក Yang Kyung-soo គឺជាប្រធានក្រុមសហជីព KCTU និយាយថា ការដង្ហែក្បួននេះ គឺជាផ្នែកមួយនៃចលនាទូលំទូលាយជាងមុន ដើម្បីជំរុញឲ្យមានសិទ្ធិសហជីព និងកំណែទម្រង់សង្គម ។
លោក Yang និយាយថា សហជីពកំពុងចាត់វិធានការទាមទារសិទ្ធិសេរីភាពសម្រាប់កម្មករទាំងអស់ ដើម្បីបង្កើតសហជីព និងការពារសហជីព ក្រោមច្បាប់ការងារ ហើយលោកបានបរិហារលោកប្រធានាធិបតីរងការចោទប្រកាន់ Yoon Suk Yeol ផងដែរ ៕
