ក្រុមឧទ្ទាមហ៊ួទីរាយការណ៍អំពីការវាយប្រហារលើទីតាំងរបស់អ៊ីស្រាអែល នៅទីក្រុង Tel Aviv និងAshkelon

2025/05/02 01:04:09 am        133

អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Saree បាននិយាយថា សមាជិកនៃចលនាឧទ្ទាម Ansar Allahហ៊ួទី) នៅប្រទេសយេម៉ែន បានវាយប្រហារមូលដ្ឋានអ៊ីស្រាអែល នៅក្នុងទីក្រុងតែលអាវីវ ( Tel Aviv) និងទីក្រុង Ashkelon ដោយយានដ្រូនចំនួន ៤គ្រឿង។

លោកបានប្រាប់ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទីថា៖«កងកម្លាំងប្រដាប់អាវុធនៃប្រទេសយេម៉ែន បានធ្វើប្រតិបត្តិការទ្វេរដង ដោយបានបញ្ជូនយានដ្រូន Yaffaចំនួនបីគ្រឿង ទៅវាយប្រហារទីតាំងយោធាសំខាន់ៗរបស់សត្រូវ នៅក្នុងតំបន់ Jaffa (ទីក្រុងTel Aviv) ហើយថែមទាំងវាយប្រហារទីតាំងដ៏សំខាន់មួយ នៅក្នុងទីក្រុង Ashkelon ជាមួយយានដ្រូន Yaffa មួយគ្រឿង»។

នាពេលកន្លងមក កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់យានដ្រូន ដែលកំពុងចូលទៅជិតដែនអាកាសរបស់ប្រទេសពីភាគខាងកើត។ យោងតាមរបាយការណ៍ យានដ្រូននោះ ត្រូវបានស្ទាក់ចាប់ មុនពេលទៅដល់ដែនអាកាសអ៊ីស្រាអែល។ ស៊ីរ៉ែនការពារជនស៊ីវិល មិនបានបញ្ចេញសំឡេងទេ «អនុលោមតាមនីតិវិធី»។

បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន - អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ួទី បានព្រមានថា ពួកគេនឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហមនិងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងដែនដីប៉ាឡេស្ទីន។ ក្រុមហ៊ួទី បានវាយប្រហារលើនាវាស៊ីវិលរាប់សិបគ្រឿង នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm