ការវាយប្រហារលើតំបន់ Kherson កាន់កាប់ដោយរុស្ស៊ីរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់

2025/05/02 02:31:30 am        67

ក្រុមមន្រ្តីតែងតាំងដោយរុស្ស៊ីនិយាយថា ការវាយប្រហារយានដ្រូនអ៊ុយក្រែនបណ្តាលឲ្យមនុស្សយ៉ាងហោច ៧នាក់ស្លាប់នៅតំបន់ Kherson កាន់កាប់អន្លើរដោយរុស្ស៊ីនាថ្ងៃព្រហស្បតិ៍នេះ ។

លោក Vladimir Saldo គឺជាអភិបាលតំបន់តែងតាំងដោយរុស្ស៊ី និយាយថា ការវាយប្រហារនៅតំបន់ Kherson ត្រូវចំផ្សារមួយកន្លែងក្នុងទីក្រុង Oleshky ដោយបានសម្លាប់មនុស្ស ៧នាក់ និងមនុស្សជាង ២០នាក់ផ្សេងទៀត រងរបួស ។

លោកបន្តថា នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុកនៅទីក្រុងម៉ូស្គូ កងកម្លាំងអ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់យានដ្រូន FPV លើគោលដៅជនស៊ីវិល ។

លោក Saldo បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អំឡុងពេលវាយប្រហារ មានមនុស្សច្រើនណាស់នៅក្នុងផ្សារ ។

ខណៈពេលនោះដែរ យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៥នាក់ រងរបួស រួមទាំងបង្កឲ្យអគ្គិភ័យឆាបឆេះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ 

អភិបាលតំបន់ Oleh Kiper បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ការវាយប្រហាររបស់សត្រូវ បានបំផ្លាញអគារខ្ពស់ៗ ផ្ទះឯកជន ផ្សារទំនើប សាលារៀន និងរថយន្ត។ ភ្លើងបានឆាបឆេះនៅកន្លែងខ្លះ ហើយកំពុងត្រូវបានពន្លត់ដោយក្រុមអ្នកជួយសង្គ្រោះរបស់យើង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm