អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ថា សង្រ្គាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ «នៅពេលណាមួយឆាប់ៗនោះទេ»។

លោក Vance បាននិយាយថា បច្ចុប្បន្ននេះ វានឹងអាស្រ័យលើរុស្ស៊ី និងអ៊ុយក្រែន ដែលភាគីនីមួយៗដឹងពីអ្វីជាលក្ខខណ្ឌរបស់ភាគីម្ខាងទៀតសម្រាប់សន្តិភាព។ វាអាស្រ័យលើប្រទេសទាំងពីរដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ និងបញ្ឈប់ជម្លោះដ៏បង្ហូរឈាមនេះ។

លោក Vance និយាយថា «វាពុំទាន់មានការរីកចម្រើនអ្វីទេ។ វានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗឡើយ» ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនទាន់ទៅណាទេ រហូតដល់ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀង។

ថ្លែងនៅក្នុងរបាយការណ៍ពិសេស លោក Vance បាននិយាយថា វាអាស្រ័យលើរុស្ស៊ី និងអ៊ុយក្រែន ក្នុងការឈានទៅរកដំណោះស្រាយសន្តិភាពនៅពេលនេះ ដើម្បីឈានដល់ដំណោះស្រាយសន្តិភាពដែលលក្ខខណ្ឌរបស់ភាគីនីមួយៗភាគីទាំងពីបានដឹង។ ដូច្នេះសង្គ្រាម នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗឡើយ។