សម្ដេចតេជោ ហ៊ុន សែន៖ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ជួយស្វែងរកសន្តិភាព និងការអភិវឌ្ឍ​កម្ពុជា

2025/05/02 07:24:06 pm        318

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហក​ម្ម​នៃ​ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បានអញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការរីស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ បានរំលេចដែរថា សម្ដេចរីករាយដែលបានជួបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិក​រដ្ឋសភារបស់ជប៉ុនសារជាថ្មីក្រោយពីបានជួបកាលពីឆ្នាំ ២០១៨-២០១៩ កាល​ដែល​ឯកឧត្តម​នៅ​ជានាយករងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្រ្ដីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។ សម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមអញ្ជើញមកដល់កម្ពុជាជាថ្មីនេះ ក៏ជាការរួមចំណែក​មួយ​នៃ​ការ​ពង្រឹងមិត្តភាពរវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរ​គុណ​សម្ដេច​តេជោ ដែលបានស្វាគមន៍ និងផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបាន​ជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាសនេះ។ ឯកឧត្តម ក៏បានរំលេចអំពី​អនុស្សាវរីយ​ដែល​បាន​ជួប​ជាមួយ​សម្ដេច​តេជោ កាលនៅជាអតីតនាយករងខុទ្ទកាល័យរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ កន្លងទៅដែរ។ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយចំពោះក្រោយបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្រ្ដី និ​ង​បន្ត​ដឹក​នាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេស​កម្ពុជា​កាន់​តែរីក​ចម្រើន​បន្ត​ទៅ​មុខ​ជានិច្ច។

ក្នុងឱកាសនោះ ឯកឧត្តម សមាជិករដ្ឋសភារបស់ជប៉ុន ក៏បានរម្លឹកអំពី​អនុស្សាវរីយ​មួយ​ដែលឯ​កឧត្តម​បានមកចូលរួមនៅក្នុងកម្មវិធីប្រជុំនៅខេត្តសៀមរាប ក្នុងឋានៈពេលនោះឯកឧត្តមជា រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនផងដែរ ដែលបាន​ឃើញ​ពី​ការ​អភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមលើកឡើងថា កូនស្រី និងគ្រួសាររបស់​ឯក​ឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា ក៏បានបង្ហាញនូវការរីករាយ សប្បាយចិត្ត និងចាត់ទុកប្រទេស​កម្ពុ​ជា​ជា​ប្រទេស​ទី​ពីរ ដែលបានពេញចិត្ត និងចង់រស់នៅ។

ជា​ការឆ្លើយតប សម្ដេចតេជោ បានបង្ហាញការត្រេកអរ ដែលឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន និងក្រុមគ្រួសារ បានពេញចិត្ត និងឃើញនូវ​ផល​នៃ​ផ្លែ​ផ្កា​នៃ​ការ​អភិវឌ្ឍ​របស់កម្ពុជា តាមរយៈការរក្សាបាននូវសន្ដិភាពជាង ២៦ឆ្នាំកន្លងមកនេះ ពោលគឺ​តាំង​ពី​ឆ្នាំ​១៩៩៨ ដែលមកដល់ពេលនេះកម្ពុជាមានសន្ដិភាព និងមានការរីកចម្រើន។

សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការរីកចម្រើន​របស់​កម្ពុជា​ក៏​មិន​អាច​កាត់​ផ្ដាច់​បាន​នូវ​តួនាទី​យ៉ាង​សំខាន់​របស់ជប៉ុន ជាពិសេសបើយើងត្រលប់ទៅក្រោយ គឺការស្វែងរកសន្ដិភាព គឺ​ជប៉ុន​មិន​ត្រឹម​តែ​បាន​ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍកម្ពុជានោះទេ ក៏ប៉ុន្ដែពី​អតីត​កាល​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការស្វែងរកសន្តិភាព ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កន្លងទៅ ដែលជប៉ុនបាន​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ និងនាំឱ្យកម្ពុជាមានសន្ដិភាព។ ក្រៅពីនេះ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្រោយ​ពី​កម្ពុជា​មាន​សន្ដិភាព ដោយបានជួយស្ដារសេដ្ឋកិច្ច សង្គមកម្ពុជា​ឡើង​វិញ​ក្រោយ​សង្គ្រាម​រ៉ាំ​រ៉ៃ​រាប់​ទសវត្សរ៍​។ សម្ដេចតេជោ បានគត់សម្គាល់ថា កម្ពុជាសម្ដេចបាននូវភាពរីកចម្រើនៅពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់ពីការឧបត្ថម្ភ និងជំនួយនានារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។

ក្នុង​ជំនួបនេះដែរ សម្ដេចតេជោ បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងជាពិសេស លើ​ការ​ផ្ដល់​ជំនួយ​របស់ជប៉ុនចំពោះកម្ពុជា ដោយសម្ដេចតេជោ បានស្នើឱ្យជប៉ុន​បន្ត​គាំទ្រ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ ពោលគឺការអភិវឌ្ឍនូវកំពុងផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកម្ពុជា​មាន​លទ្ធភាព​ទទួល​យក​នូវនាវាគ្រប់ប្រភេទអាចចូលចតក្នុងការដឹកញ្ជូនទំនិញ និងឈានទៅ​កាត់​បន្ថយ​នូវ​ថ្លៃ​ចំណាយ​លើ​ការដឹកញ្ជូនតាមផ្លូវទឹក។ សម្ដេចតេជោ មានប្រសនស៍ថា ប្រសិនបើកម្ពុជា​មិន​មាន​នូវ​កំពង់​ផែទឹកជ្រៅដែលជប៉ុនបានជួយនេះទេ កម្ពុជានឹងមាន​ផល​វិបាក​ដល់​ការ​ដឹក​ជញ្ជូន​លើ​ការ​ដឹក​ទំនិញ​តាមផ្លូវទឹកនេះពុំខានឡើយ ដូច្នេះសម្ដេចតេជោ បានស្នើភាគីជប៉ុនបន្តយកចិត្តទុកដាក់ និង​ជួយ​គាំទ្រលើការភិវឌ្ឍកំពង់ផែទឹកជ្រៅកម្ពុជានេះ។

ជាការឆ្លើយ​តបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានសន្យាជា​មួយ​សម្ដេច​តេជោ​ថា នឹងខិតខំប្រឹង​ប្រែង​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកញ្ជូនផ្លូវទឹករបស់កម្ពុជា។ ឯកឧត្តម​ក៏​បា​ន​សន្យា​ថា នឹងខិតខំប្រឹងប្រែងពង្រីកនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជ​ប៉ុន​ឱ្យកា​ន់​តែ​រឹង​មាំ​បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm