សម្ដេចតេជោ ហ៊ុន សែន៖ ធនធានយុវជនគឺជាកត្តាកំណត់ពីការអភិវឌ្ឍក្នុងប្រទេសនីមួយៗ រួមទាំង​កម្ពុជាផងដែរ

2025/05/02 08:03:58 pm        229

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បណ្ឌិត បាក់ អ៊ុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (International Youth Fellowship-IYF) ចូលជួប​សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក បណ្ឌិត បាក់ អ៊ុកស៊ូ ស្ថាបនិក​អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងសហការី​ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្ដេចតេជោ ក៏បានអរគុណដល់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​ការជួយដល់យុវជនកម្ពុជា និងយុវជននានានៅលើសកលលោក។

នៅក្នុងឱកាសនោះ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានសម្ដែងនូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បាន​ចូល​ជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះ លោកបណ្ឌិត បាន​ជម្រាប​ជូន​សម្ដេច​តេជោ​នូវសកម្មភាពរបស់អង្គការរបស់លោកដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា បានជួយដល់យុវជកម្ពុជា និងយុវជននានា​នៅ​លើ​សកល​លោក​នា​ពេល​កន្លង​មក ដែលជាតួនាទីស្នូលរបស់អង្គការជាពិសេស អង្គការ​បាន​ផ្ដោត​ទៅ​លើ​ការ​អប់រំ​ផ្លូវ​ចិត្ត​របស់​យុវជន។ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានគោរពអរគុណដល់សម្ដេចតេជោ ដែលបាន​គាំទ្រដ​ល់​សកម្មភាពការងាររបស់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងស្នើសម្ដេចតេជោបន្តគាំទ្របន្តទៀត ដើម្បី​មាន​ឱកាសធ្វើសកម្មភាពកាន់តែច្រើនជួយដល់យុវជននៅកម្ពុជា។

ក្នុងឱកាស​នោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាថ្មីចំពោះអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបានរួមចំណែកជួយដល់យុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា បញ្ហាយុវជនជាបញ្ហាធំ ជាបញ្ហាស្នូលសម្រាប់ប្រទេសនីមួយនៅលើសកលលោក ហើយសម្រាប់ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការគិតគូរមកលើយុវជនគឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់។ សម្ដេចតេជោ បានបញ្ជាក់ថា មាននិស្សិតជាង ៤ លាននាក់ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីបណ្ដុះនូវធនធានជំនាញរបស់យុវជន ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាននាក់ ដែលរដ្ឋាភិបាលអាណត្តិទី៧បាននឹងកំពុងធ្វើ និងការផ្ដល់ឱកាការងារដល់យុវជនដើម្បីកុំឱ្យពួកគេធ្វើទង្វើដែលមិនគប្បីនៅក្នុងសង្គម។

សម្ដេចតេជោបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជាក្នុងចំណោមប្រជាជនប្រមាណ ១៧ លាននាក់កម្ពុជាសម្បូរដោយធនធានយុវជនច្រើន ក្នុងនោះកម្លាំងពលកម្មយុវជនវ័យក្មេងក៏មានច្រើន ដែលជាផ្នែកដ៏សំខាន់រាជរដ្ឋាភិបាលកំពុងតែមាននូវអាទិភាព និងកំពុងពង្រឹងបន្ថែមទៀតចំពោះករលើកកម្ពស់សមត្ថភាពយុវជននេះ។

សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ទៀតថា កម្ពុជាមិនមែនត្រឹមតែគិតគូរលើយុវជនប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក៏បានគិតគូរទៅដល់កុមារ និងស្រ្ដីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ស្រ្ដីមានផ្ទៃពោះ លើការពិនិត្យសុខភាពចំនួន៤ដងដោយិនគិតថ្លៃ និងផ្ដល់ការឧបត្ថម្ភថវិកាបន្ថែម ការជួយឧបត្ថម្ភពេលសម្រាលកូន និងជួយទៅដល់កូនក្រោយពេលសម្រាលរហូតដល់អាយុពីរឆ្នាំបន្ថែមទៀត រួមជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលបានដាក់ចេញសម្រាប់ជួយដល់ស្រ្ដី និងកុមារកម្ពុជា។

សម្ដេចតេជោ បានរំលេចថា ធនធានយុវជន គឺជាកត្តានៃការកំណត់ពីការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺមិនអាចអភិវឌ្ឍបានឡើយ ប្រសិនបើធនធាន ចំណេះដឹង ឬជំនាញរបស់យុវជនកម្ពុជាខ្សោយ ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះយុវជន។

នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបញ្ជាក់ថា សម្ដេចផ្ទាល់ក៏បានផ្ដល់តម្លៃសំខាន់ចំពោះតួនាទីរបស់យុវជនដែរ ហើយសម្ដេចក៏ជាអ្នកដែលបានផ្ដល់ឱកាស និងលុបបំបាត់ដែលើកឡើងថា យុវជននៅក្មេងពេកមិនអាចតែងតាំង ឬផ្ដល់តួនាទី សំខាន់បាន ដោយបានលុបបំបាត់នូវគំនិតនេះ ជាពិសេសនូវទសវត្សរ៍ឆ្នាំ ១៩៨០-១៩៩០ ដែលសម្ដេចបានខិតខំរំដោះប្រទេសជាតិ និងបានក្លាយជាយុវជនដ៏សកម្ម និងក្លាយជារដ្ឋមន្រ្ដីការបរទេសក្នុងវ័យត្រឹមតែ ២៧ឆ្នាំ និងជានាយករដ្ឋមន្រ្ដីក្នុងវ័យ ៣២ឆ្នាំ ដែលលទ្ធផលនេះបានឆ្លុះញ្ចាំងអំពីសារៈសំខាន់របស់យុវជននៅពេលនោះបានកើតមានសម្រាប់ប្រទេសកម្ពុជាដោយមិនមានការរើសអើងពីភាពក្មេងខ្ចីឡើយឱ្យតែមានសមត្ថភាព៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm