
ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ BTV នៅល្ងាចថ្ងៃនេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃស្អែកនេះ។
លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងទៀតថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលនឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកា (AstraZeneca) ដែលអង្គការសុខភាពពិភពលោក ផ្ដល់មកកម្ពុជាតាមរយៈយន្តការសម្របសម្រួលកូវ៉ាក់ (COVAX)។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដដែលនេះ វ៉ាក់សាំង ៣០ម៉ឺនដូសនេះ នឹងមកដល់កម្ពុជានៅម៉ោងខ្ទង់ ១០ព្រឹកថ្ងៃស្អែកនេះ៕