ប្រជាជនកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការខកចិត្ត នៅថ្ងៃសុក្រ ទី២ ខែឧសភានេះ ខណៈប្រទេសកូរ៉េខាងត្បូងប្រឈមគ្មានអ្នកគ្រប់គ្រងផ្នែកនយោបាយដ៏ជ្រៅ បន្ទាប់ពីការលាចេញពីតំណែងភ្លាមៗរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានគេរំពឹងថានឹងទទួលតំណែងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលធ្លាប់ជាប្រធានាធិបតីស្តីទី បានលាលែងពីតំណែង។
លោក Han បានលាលែងពីតំណែង ដើម្បីប្រកាសពីការចូលឈរឈ្មោះបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែមិថុនា។
លោក Choi ដែលមានតួនាទីឈានមុខក្នុងការឆ្លើយតបចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានលាលែងពីតំណែងភ្លាមៗនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ខណៈសភាកំពុងបោះឆ្នោតដាក់ការចោទប្រកាន់លើលោក ជុំវិញការបដិសេធកាលពីពេលមុនរបស់លោកខណៈជាប្រធានាធិបតីស្តីទី ដើម្បីតែងតាំងចៅក្រមតុលាការធម្មនុញ្ញ។
ប្រទេសនៅអាស៊ីមួយនេះ ត្រូវបានចាត់ទុកថាមានរឿងជោគជ័យដ៏មានឥទ្ធិពលបំផុតមួយចំពោះភាពធន់ផ្នែកលទ្ធិប្រជាធិបតេយ្យ បានប្រឈមភាពចលាចលផ្នែកនយោបាយជាច្រើនខែចាប់តាំងពីការប៉ុនប៉ងមិនទទួលបានជោគជ័យរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន។