ឯកឧត្តម ឈាង រ៉ា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ទីស្តីការក្រសួងសុខាភិបាល

2025/05/02 09:45:34 pm        198

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន និងបុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សេចក្តីសុខចំរុងចម្រើន។

ចំពោះអគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល បើកការដ្ឋានសាងសង់នាពេលនេះ មានកំពស់១១ ជាន់ និងដំបូលទែរ៉ាស់ ដែលមានប្រវែងបណ្តាល ៤៤.៦០ ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ។ អគារនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើបដិវត្តន៍កម្មសុខាភិបាលឌីជីថល ជាពិសេសនឹងផ្តល់ភាពងាយស្រួលដល់ក្នុងការបម្រើសេវាផ្នែករដ្ឋបាលជូនប្រជាពលរដ្ឋ។

សូមរំលេចឡើងវិញថា តាមរយៈសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអារម្ភកថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យ វែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្ស នូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម- សេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤។ របាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ និងអន្តរាគមន៍ សុខភាពសាធារណៈ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ ខណៈដែលសូចនាករសមិទ្ធកម្មស្នូលនៃការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងកំពុងស្ថិតលើមាគ៌ាវឌ្ឍនភាពរឹងមាំឆ្ពោះទៅសម្រេចគោលដៅជាតិ និងគោលដៅសកល ដូចជាការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ នេះ ការបញ្ចប់ការឆ្លងមេរោគអេដស៍ និងជំងឺរបេងនៅឆ្នាំ២០៣០ ជាដើម។ រីឯការរៀបចំនិងការអភិវឌ្ឍស្ថាប័ន អភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ល។ ទន្ទឹមនឹងវឌ្ឍនភាពដែលសម្រេចបាន យើងក៏នៅជួបបញ្ហាប្រឈមចម្បងៗ ដែលត្រូវបន្តខិតខំរិះរកដំណោះស្រាយ ឬអភិក្រមប្រកបដោយនវានុវត្តន៍ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្ត វិធានការគន្លឹះក្នុងវិស័យសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៤-២០៣៣ ដើម្បីពង្រឹងវឌ្ឍនភាព ដែលកំពុងមានផង និងជំរុញភាពជឿនលឿននៃអន្តរាគមន៍ជាអាទិភាពដទៃទៀតផង នៅក្នុងឆ្នាំ២០២៥ និងឆ្នាំបន្ត ដូចជាអន្តរាគមន៍ក្នុងការបន្តកាត់បន្ថយមរណភាពមាតា និងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ព្រមទាំងការពង្រឹងសមត្ថភាពនិយ័តកម្មសុខភាពអន្តរជាតិ និងការពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ និងសមត្ថភាពរឹងមាំក្នុង ការផ្តល់សេវាថែទាំសុខភាពផ្តោតលើប្រជាជនជាស្នូល ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជនគ្រប់រូប៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm