Manchester United បោះមួយជំហានធំដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោយឈ្នះនៅដី Bilbao ៣-០

2025/05/02 09:54:16 pm        496

ក្រុមបិសាចក្រហម Manchester United បានបោះដំណើរមួយជំហានធំក្នុងឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្រោយយកឈ្នះជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Athletic Bilbao ៣-០។

         ការប្រកួតនៅកីឡដ្ឋាន San Mames ក្រុមភ្ញៀវ​ Manchester United គួរតែត្រូវបានម្ចាស់ផ្ទះ Bilbao នាំមុខពីរគ្រាប់មុនទៅហើយ នៅពេលឱកាសតែតបញ្ចូលទីរបស់ Inaki Williams មិនចំគោលដៅ ហើយមួយបាល់ទាត់ Victor Lindelof សង្គ្រោះបាល់ស៊ុតរបស់ Alex Berenguer នៅលើខ្សែបន្ទាត់ទី។

         ផ្ទុយទៅវិញ Manchester United បែជាមានឱកាសរកបានគ្រាប់នាំមុខវិញដោយបច្ចេកទេសមិនធម្មតារបស់ Harry Maguire លើកបាល់ពីស្លាបស្តាំ ខណៈ Casemiro ជាអ្នកតែតបញ្ចូលទីនៅនាទីទី ៣០។

         ឈានដល់នាទីទី ៣៥ ក្រុមម្ចាស់ផ្ទះ Bilbao ក៏សល់គ្នាតែដប់នាក់ បន្ទាប់ពី VAR បញ្ជាក់ថា Dani Vivian ទាញ Rasmus Hojlund និងទទួលបានកាតក្រហម ហើយប្រធានក្រុម Bruno Fernandes ជាអ្នកស៊ុតបញ្ចូលទីនាំមុខ ២-០ នៅនាទីទី ៣៧ ដោយបាល់ពិន័យ ១១ ម៉ែត្រ។

         មិនទាន់អស់នៅឡើយ ចុងវគ្គទីមួយនាទីទី ៤៥ Bruno Fernandes ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនឱ្យ Manchester United នាំមុខ ៣-០។

         ក្រុមរបស់លោក Ruben Amorim គួរតែអាចរកបានគ្រាប់បាល់បន្ថែមនៅវគ្គទីពីរតែមិនមានសំណាង ខណៈការប្រកួតបញ្ចប់ត្រឹមលទ្ធផល ៣-០ នេះ។

         ងាកមកមួយគូទៀត Tottenham Hotspur បានយកឈ្នះ Bodo/Glimt ៣-១ ក្នុងទឹកដីរបស់ខ្លួនតាមរយៈគ្រាប់បាល់របស់ Brenan Johnson, James Maddison និងបាល់ពិន័យ ១១ ម៉ែត្ររបស់ Dominic Solanke។

         តាមរយៈលទ្ធផលនេះ គេមើលឃើញពីលទ្ធភាពច្រើនដែលក្រុមអង់គ្លេសទាំងពីរអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ តែត្រូវរង់ចាំការប្រកួតជើងទីពីរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm