អ៊ីរ៉ង់និយាយថា ការដាក់ទណ្ឌកម្មថ្មី បង្ហាញពីការប៉ុនប៉ង «ភេរវកម្មសេដ្ឋកិច្ច» របស់អាមេរិក

2025/05/02 10:15:53 pm        53

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើបុគ្គល និងអង្គភាព នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀត ក្រោមលេសនៃកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេអេរ៉ង់ នៅក្នុងតំបន់    ផ្សេងៗគ្នា ដោយហៅទណ្ឌកម្មទាំងនោះថា ជាសញ្ញាច្បាស់លាស់នៃការប៉ុនប៉ងរបស់សហរដ្ឋអាមេ       រិក ចំពោះ«អំពើភេរវកម្មសេដ្ឋកិច្ច»។

លោក Baghaei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មដែលបានដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាសញ្ញាច្បាស់លាស់នៃការទទូចរបស់អ្នកបង្កើតគោលនយោបាយអាមេរិកលើការបំពានច្បាប់ និងការរំលោភលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសដទៃទៀត ក៏ដូចជាកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្អាក់ទំនាក់ទំនងមិត្តភាព និងផ្លូវច្បាប់ ក្នុងចំណោមរដ្ឋកំពុងអភិវឌ្ឍន៍តាមរយៈអំពើភេរវកម្មសេដ្ឋកិច្ច។

ការដាក់ទណ្ឌកម្មទាំងនោះ គឺជា«ភ័ស្តុតាងជាក់ស្តែងមួយផ្សេងទៀតនៃវិធីសាស្រ្តផ្ទុយគ្នារបស់អ្នកធ្វើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក និងការខ្វះសុច្ឆន្ទៈ និងភាពហ្មត់ចត់ ក្នុងការជំរុញផ្លូវការទូត។

លោក Baghaei កំពុងមានប្រតិកម្មចំពោះទណ្ឌកម្ម ដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ទៅលើបុគ្គលចំនួន ៦រូប ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងអង្គភាពចំនួន ១៣ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀតជុំវិញការជាប់ពាក់ព័ន្ធក្នុងការជួញដូរប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ និងការទិញធាតុផ្សំនៃគ្រាប់មីស៊ីលបាលីស្ទីក ក្នុងនាមឆ្មាំបដិវត្តន៍ឥស្លាមរបស់ប្រទេសអ៊ីរ៉ង់។

ប្រតិកម្មរបស់លោក Baghaei បានកើតឡើង នៅពេលដែលជុំទី ៤ នៃកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងដំបូងសម្រាប់ថ្ងៃសៅរ៍ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ត្រូវបានពន្យារពេល។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm