កម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារនៅជិតវិមានប្រធានាធិបតីស៊ីរី នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានព្រមានអាជ្ញាធរស៊ីរីកុំឲ្យធ្វើដំណើរដើរឆ្ពោះទៅកាន់ភូមិដែលរស់នៅដោយសមាជិកនៃជនជាតិ ភាគតិច Druze នៅភាគខាងត្បូងប្រទេសស៊ីរី។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃរវាងខ្មាន់កាំភ្លើងគាំទ្ររដ្ឋាភិ បាលស៊ីរី និងក្រុមយុទ្ធជន ដែលជាកម្មសិទ្ធិក្រុមជនជាតិភាគតិច Druze នៅជិតរដ្ឋធានីដាម៉ាស(Damascus)។ ការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់ ឬរងរបួស។
កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង បានវាយប្រហារនៅជិតតំបន់នៃវិមានប្រធានាធិបតីលោក Hussein Al-Sharaa ក្នុងទីក្រុងដាម៉ាស។ យោធានេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារទេ។
ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលស៊ីរី បាននិយាយថា ការវាយប្រហារនោះ បានត្រូវចំតំបន់នៅក្បែរ វិមានប្រធានាធិបតី នៅលើកំពូលភ្នំ ដែលស្ថិតនៅពីខាងលើទីក្រុងនេះ។
