លោក Rubio ជំរុញឲ្យអឺរ៉ុប «បង្កើនការគាំទ្រ» ដល់អ៊ុយក្រែន អំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីបារាំង

2025/05/02 10:40:48 pm        63

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបប្តេជ្ញាផ្តល់ធនធានបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដោយព្រមានថា «ត្រឹមតែពាក្យសម្ដី គឺមិនគ្រប់គ្រាន់នោះឡើយ» ក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី និងទទួលបានសន្តិភាពយូរអង្វែង។

យោងតាមការផ្ដល់ព័ត៌មានសង្ខេបពីអ្នកនាំពាក្យក្រសួងការបរទេស លោក Tammy Bruce បានឲ្យដឹងថា លោក Rubio បានសរសើរការដឹកនាំរបស់ប្រទេសបារាំង ក្នុងការបន្តការគាំទ្រ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដៃគូអឺរ៉ុបត្រូវតែ «បង្កើនធនធានពិតប្រាកដ និងឆន្ទៈនយោបាយ» ប្រសិនបើពួកគេសង្ឃឹមថា នឹងបញ្ចប់សង្រ្គាម។

ជំនួបនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ជុំវិញលទ្ធភាពរបស់អឺរ៉ុប ក្នុងការបំពេញតាមការសន្យារបស់ខ្លួន លើវិស័យការពារជាតិ។ ដូចដែលសារព័ត៌មាន Times បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា បណ្តាប្រទេសនៅអឺរ៉ុប អាចជួបការលំបាកក្នុងការផ្តល់កងទ័ព ២៥.០០០នាក់ ដល់ «កម្លាំងទប់ស្កាត់» ពហុជាតិដែលត្រូវបានស្នើឡើង សម្រាប់អ៊ុយក្រែន ពោលគឺតិចជាងឆ្ងាយពីគោលដៅ ៦៤.០០០នាក់ ដែលស្នើឡើងដោយមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស។

ផែនការ ដែលជាផ្នែកមួយនៃអ្វីដែលហៅថា «សម្ព័ន្ធឆន្ទៈរួម» ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង មានគោលបំណងធានាស្ថិរភាពក្រោយសង្គ្រាម កសាងកងទ័ពអ៊ុយក្រែនឡើងវិញ និងទប់ស្កាត់ការលុកលុយរបស់រុស្ស៊ីនាពេលអនាគត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm