ប្រណាំងរថយន្ត៖ ទីលានប្រណាំងរថយន្តនៅទីក្រុង Abu Dhabi នឹងបន្តរៀបចំការប្រកួត F1 ពិភពលោករហូតដល់ឆ្នាំ២០៣០ បន្ទាប់ពីភាគីទាំងពីរទើបចុះកិច្ចសន្យាថ្មី។ ទីលាន Yas Marina ដែលរៀបចំ F1 ដំបូងតាំងពីឆ្នាំ២០០៩ បានធ្វើការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំរហូតឈានដល់គោលដៅដែល F1 ចង់បានក្នុងចក្ខុវិស័យនៃប្រភេទកីឡានេះនាថ្ងៃអនាគត។

ការប្រកួតបិទរដូវកាលនៅទឹកដីអារ៉ាប់រួមឆ្នាំនេះ នឹងជាការប្រកួតដ៏វិសេសវិសាលជាងគេមួយដោយកីឡាករពីររូប Lewis Hamilton និង Max Verstappen មានពិន្ទុស្មើគ្នាត្រឹម និងសំរេចជើងឯកនៅទីលានចុងក្រោយចុងសប្តាហ៍នេះ។ កីឡាកររបស់ក្រុម Red Bull, Max Verstappen ថ្វីបើស្មើពិន្ទុពិតមែនតែគេនៅឈរពីលើ Hamilton តាមរយៈជ័យជំនះច្រើនទីលានជាងកីឡាកររបស់ក្រុម Mercedes។ មានន័យថាអ្នកណានៅពីមុខអ្នកនោះជាជើងឯក តែបើកីឡាករទាំងពីរមិនអាចបញ្ចប់ការប្រកួតបាននោះ Max Verstappen ជាជើងឯក៕
អត្ថបទ៖នាង សុភាវុធ