WHO៖ ខណៈការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសមានប្រាក់ចំណូលទាប បានចាប់ផ្តើមកើនឡើងដោយសារតែការបរិច្ចាគពីប្រទេសអ្នកមាន អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការផ្ទុះឡើងនៃវីរុសបម្លែងខ្លួនថ្មី Omicron អាចបណ្តាលឱ្យមានការស្តុកទុកវ៉ាក់សាំងបង្ការវីរុស COVID-19។

អង្គការសុខភាពពិភពលោកបានដាក់សម្ពាធយ៉ាងធ្ងន់លើប្រទេសអ្នកមាន ក្នុងអំឡុងមានជំងឺរាតត្បាតសកលដើម្បីផ្តល់អាទិភាពក្នុងការទទួលដល់ប្រទេសក្រីក្រ។ កាលពីខែមុន ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានហៅវិសមភាព ឬភាពមិនស្មើគ្នារវាងការចែកចាយជាសកល នៃកម្មវិធីផ្ដល់ដូសជំរុញបង្ការវីរុស COVID-19 និងការចាក់ដូសដំបូងទៅកាន់ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ថាជា “រឿងអាស្រូវ” ដោយកត់សម្គាល់ថា ដូសជំរុញមានល្បឿនលឿនដល់ទៅ ៦ដងត្រូវបានចាក់ទូទាំងពិភពលោក លឿនជាងដូសដំបូងនៅក្នុងប្រទេសដែលមានចំណូលទាប។
ហើយឥឡូវនេះ ខណៈដែលពិភពលោកកំពុងរង់ចាំដើម្បីសិក្សាថា តើវ៉ាក់សាំងបច្ចុប្បន្ន និងការដូសជំរុញនឹងផ្តល់ការការពារគ្រប់គ្រាន់ប្រឆាំងនឹងវ៉ាវីរុសបម្លែងខ្លួនថ្មី Omicron ឬយ៉ាងណានោះ ក្រុមមន្ត្រីអង្គការសុខភាពពិភពលោកមានការព្រួយបារម្ភថា ប្រទេសអ្នកមាននឹងចាប់ផ្តើមស្តុកទុកវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលគំរាមកំហែងការផ្គត់ផ្គង់ដល់ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាវ៉ាក់សាំងរបស់អង្គការពិភពលោកមួយនេះ បានណែនាំអ្នកដែលមានភាពស៊ាំនឹងវីរុស ឬបានទទួលវ៉ាក់សាំងអសកម្ម គួរតែទទួលបានដូសជំរុញ៕
អត្ថបទ៖ សុខមាន