លោក Rubio៖ អ៊ីរ៉ង់ត្រូវតែ «បោះបង់» ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់

2025/05/03 02:08:07 am        232


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) បានបញ្ជាក់ថា អ៊ីរ៉ង់ ត្រូវតែ «បោះបង់» ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយថា ប្រទេសនេះគួរតែអនុញ្ញាតិឲ្យមន្ត្រីអធិការកិច្ចអាមេរិកចូលទៅពិនិត្យរោងចក្ររបស់ខ្លួន ។

ការអត្ថាធិប្បាយបែបនេះរបស់លោក Rubio គូសបញ្ជាក់ពីការខ្វែងគំនិតគ្នាក្នុងបញ្ហាសំខាន់ៗដែលនៅសេសសល់ជាច្រើន នៅក្នុងកិច្ចពិភាក្សា រវាងប្រទេសទាំង២ ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេនោះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Rubio បានសង្កត់ធ្ងន់ថា៖ «ពួកគេត្រូវបោះបង់ការឧបត្ថម្ភដល់ភេរវករ ពួកគេត្រូវតែបោះបង់ការជួយដល់ក្រុមហ៊ួទី (នៅយេម៉ែន) ពួកគេត្រូវបោះបង់ការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលគ្មានគោលបំណងអ្វីក្រៅពីផលិតអាវុធនុយក្លេអ៊ែរ ហើយពួកគេត្រូវតែបោះបង់ការចម្រាញ់»។

អ៊ីរ៉ង់បានលើកម្តងហើយម្តងទៀតថា ខ្លួននឹងមិនបោះបង់នោះឡើយនូវកម្មវិធីមីស៊ីលរបស់ខ្លួន ឬការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាដំណើរការដែលត្រូវបានប្រើប្រាស់ដើម្បីផលិតឥន្ធនៈ សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ ប៉ុន្តែដែលអាចផ្តល់ទិន្នផលសម្ភារៈ សម្រាប់ក្បាលគ្រាប់បរមាណូផងដែរ។

នៅថ្ងៃព្រហស្បតិ៍នោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចចរចាជុំទី៤ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ត្រូវបានលើកពេល ហើយកាលបរិច្ឆេទថ្មី នឹងត្រូវបានកំណត់ «អាស្រ័យលើវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm