ប្រព័ន្ធផ្សព្វផ្សាយ៖ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល គាំទ្រផែនការពង្រីកប្រតិបត្តិការនៅតំបន់ហ្កាហ្សា

2025/05/03 04:24:31 pm        109

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសុក្រទី២ ខែឧសភា ថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តផែនការសម្រាប់ប្រតិបត្តិការដែលត្រូវពង្រីកនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបន្ថែមលើសញ្ញាថាការប៉ុនប៉ងដើម្បីបញ្ឈប់ការប្រយុទ្ធ និងនាំយកចំណាប់ថ្នូរមកវិញដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស លែងមានវឌ្ឍនភាព។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយពីទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងប្រមុខយោធា លោកឧត្តមសេនីយ Eyal Zamir ក្នុងសប្តាហ៍នេះ ដែលបង្ហាញថាអ៊ីស្រាអែល មានបំណងបង្កើនយុទ្ធនាការនៅតំបន់ហ្កាហ្សា។

ចាប់តាំងពីការដួលរលំកិច្ចព្រមព្រៀងបទឈប់បាញ់ដំបូងកាលពីខែមីនាមក ទាហានអ៊ីស្រាអែល បាននិងកំពុងពង្រីកខ្លួនចូលក្នុងតំបន់ទ្រនាប់ដ៏ធំទូលាយនៅក្នុងតំបន់ហ្កាហ្សា ដោយបានបង្រួញប្រជាជនចំនួន ២,៣លាននាក់ឱ្យនៅក្នុងតំបន់តូចចង្អៀតមិនធ្លាប់មាននៅកណ្តាលតំបន់ហ៊ុមព័ទ្ធនេះ និងនៅតាមបណ្តោយឆ្នេរ ហើយបានបិទច្រកមិនឲ្យរថយន្តដឹកជំនួយចូលទៅ។

បណ្តាញព័ត៌មានសំខាន់មួយរបស់អ៊ីស្រាអែលដែលបានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា «ដរាបណាក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូររបស់យើង យើងនឹងធ្វើឱ្យសកម្មភាពយោធារបស់យើងកាន់តែខ្លាំងក្លា»។ លោក Netanyahu បាននិយាយថា ខណៈអ៊ីស្រាអែលកំពុងស្វែងរកការវិលត្រឡប់មកវិញនៃចំណាប់ថ្នូររបស់ខ្លួន ដែលក្នុងនោះមានរហូតដល់២៤នាក់ត្រូវបានគេជឿថានៅមានជីវិតរស់នៅ គោលដៅចុងក្រោយរបស់ខ្លួននៅហ្កាហ្សា គឺនៅតែត្រូវកម្ចាត់ក្រុមហាម៉ាស។ 

ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ដើម្បីស្ដារបទឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស ពុំបានបង្ហាញពីឆន្ទៈដើម្បីដកថយចំពោះការទាមទារស្នូលនោះទេ ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm